ផ្អើលអ្នកគាំទ្រ! សុខៗ គង់ ចាន់ស្រីមុំ រត់ទៅព្យាបាលខ្លួនបែបបុរាណខ្មែរនៅតាមខេត្ត
រសៀលថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ មហាជនលើបណ្ដាញសង្គម ជាពិសេសអ្នកគាំទ្ររបស់ អ្នកម៉ាក់ហាយសូរ គង់ ចាន់ស្រីមុំ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី សុខៗស្រាប់តែឃើញ អ្នកនាងបង្ហោះរូបភាពបង្ហាញពីការព្យាបាលខ្លួនតាមបែបបុរាណខ្មែរនៅតាមខេត្ត ដែលពិតជាធ្វើឱ្យអ្នកគាំទ្រកើតក្ដីព្រួយបារម្ភខ្លាំង និងបានសួរនាំពីបញ្ហាសុខភាពរបស់នាងគ្រប់គ្នា។
ក្នុងនោះដែរ តាមរយៈការបង្ហោះនោះ តារាស្រីរូបនេះ ក៏ពុំបានបញ្ជាក់ឱ្យដឹងច្បាស់ថាអ្នកនាងមានបញ្ហាសុខភាពអ្វីនោះទេ ដោយគ្រាន់តែសរសេរសារភ្ជាប់ជាមួយរូបភាពថា ៖ «មកព្យាបាលតាមបែបបុរាណខ្មែរយើងម្តងមើល!»។
ប៉ុន្តែបើតាមការរៀបរាប់របស់ ស្វាមី អ្នកនាង លើ Story ផេកហ្វេសប៊ុក បានឱ្យដឹងថា កាលដែលអ្នកនាងទៅព្យាបាលបែបបុរាណខ្មែរនេះ គឺដើម្បីសម្រួលដល់បញ្ហាចុករោយឆ្អឹងចង្កេះ និងសរសៃផ្សេងៗប៉ុណ្ណោះ មិនមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរឡើយ។
យ៉ាងណាមិញ ក្រឡេកទៅមហាជន ក៏ដូចជាអ្នកសិល្បៈជាច្រើន ក្រោយពីឃើញ អ្នកនាង បង្ហោះបែបនេះភ្លាម ក៏បាននាំគ្នាខមមិនសម្ដែងនូវការបារម្ភសួរសុខទុក្ខ និងជូនពរឱ្យអ្នកនាងឆាប់ជាមានសុខភាពល្អផងដែរ៕