![ទីបំផុត លទ្ធផលកោសល្យវិច័យរបួសចុងក្រោយរបស់ Tangmo ទម្លាយរឿងពិតមួយហើយ!](https://www.popular.com.kh/wp-content/uploads/2022/03/sr5-1.jpg)
ទីបំផុត លទ្ធផលកោសល្យវិច័យរបួសចុងក្រោយរបស់ Tangmo ទម្លាយរឿងពិតមួយហើយ!
ការស្លាប់របស់តារាសម្តែងស្រី Tangmo បានបន្សល់ទុកនូវភាពសោកសៅ និងភាពសង្ស័យមិនអស់ចិត្តជាច្រើនដល់មហាជន ជាពិសេសនោះសាកសពរបស់នាងពិតជាមិនបានធ្វើឱ្យគេជឿឡើយថា វាជាឧប្បទ្ទវហេតុធ្លាក់ពីលើទូក លង់ទឹករហូតបាត់បង់ជីវីតនោះទេ។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា សាកសពរបស់នាងហាក់មានកន្លែងប្លែកជាច្រើន ដោយគេមានស្នាមរបួសមិនតិចនោះទេនៅលើដងខ្លួនរបស់នាង ជាពិសេសគឺនៅលើភ្លៅខាងស្តាំមានស្នាមរបួសមួយយ៉ាងធំថែមទៀតផង។
យ៉ាងណាមិញ បើតាមការធ្វើកោសល្យវិច័យរបស់ខាងស្ថាប័នពិសោធន៍របស់ប៉ូលិស បានឱ្យដឹងថាស្នាមរបួសរបស់តារាស្រីរូបនេះ គឺដោយសារតែនាងបានធ្លាក់ទៅក្នុងទឹក រួចក៏ត្រូវកម្លាំងទឹកស្រូបទាញយកទៅក្រោមទូក បង្កឱ្យរាងកាយរបស់នាងមានការប៉ះទង្គិចជាមួយនឹងស្លាបចក្ររបស់ទូក ទើបបង្កឱ្យមានស្នាមរបួសមួយយ៉ាងធំនៅលើភ្លៅដូច្នេះ។
យ៉ាងណាមិញ ចំណែកបើកតាមស្ថាប័នពិសោធន៍មួយទៀត ដែលបានធ្វើកោសល្យវិច័យទៅលើសព Tangmo ដូចគ្នា បានឱ្យដឹងនៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះថា លទ្ធផលដែលបានត្រួតពិនិត្យឃើញថា ស្នាមរបួសនៅលើភ្លៅ Tangmo នោះ គឺបានកើតឡើងមុននឹង បានបាត់បង់ជីវិត ដោយសារតែរបួសមិនបានដាច់ប៉ះពាល់ដល់សរសៃឈាមធំ ដែលអាចបង្កឱ្យមានការបាត់បង់ជីវិតនោះទេ៕