![អីយ៉ាស់! ទើបចូលវ័យ ១៧ ឆ្នាំភ្លាម អាង សុជាតា ពោលត្អូញចង់មានជីវិតគូដូចគេបាត់](https://www.popular.com.kh/wp-content/uploads/2022/03/846.jpg)
អីយ៉ាស់! ទើបចូលវ័យ ១៧ ឆ្នាំភ្លាម អាង សុជាតា ពោលត្អូញចង់មានជីវិតគូដូចគេបាត់
មហាជនអ្នកគាំទ្រសុទ្ធតែបានជ្រាបហើយពី តារាសម្ដែងស្រី អាង សុជាតា ដែលជាតារាស្រីវ័យក្មេងមួយរូបកំពុងតែទទួលបានប្រជាប្រិយភាពខ្លាំងក្នុងសង្គមសិល្បៈជាមួយនឹង សមត្ថភាព ទេពកោសល្យដ៏ប៉ិនប្រសប់របស់នាងក្នុងវិស័យសម្ដែង ដែលឃើញថាបច្ចុប្បន្នកាន់តែមានទីផ្សារខ្លាំង ទាំងការថតស្បតពាណិជ្ជកម្ម ថតសម្អាងការ និង ទទួលបានតំណែងជាតួឯកស្រីក្នុងខ្សែភាពយន្តជាច្រើនផងដែរ។
ម្យ៉ាងវិញទៀត តារាស្រីវ័យក្មេងរូបនេះ តែងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរខ្លាំងនោះ គឺរូបសម្រស់របស់នាងកាន់តែធំពេញរូបពេញរាងក្លាយជានារីដ៏ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ខ្លាំង ដែលឆ្នាំនេះនាងចូលដល់វ័យ ១៧ ឆ្នាំហើយ។
ដោយឡែកថ្មីៗនេះ អ្វីដែលកាន់តែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររឹតតែចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ចំពោះ តារាស្រីវ័យ ១៧ ឆ្នាំរូបនេះ ក្រោយពីបានឃើញនាងបង្ហោះរូបភាពចូលរួមពិធីមង្គលការរបស់គេ ព្រមទាំងភ្ជាប់សារមួយឃ្លាបង្ហាញឱ្យដឹងថា នាងកំពុងតែចង់មានជីវិតគូនឹងគេដែរ បន្ទាប់ពីឃើញមិត្តភក្តិ បងប្អូន ចូលរោងការជាបន្តបន្ទាប់នោះ។ សារនោះ អាង សុជាតា បានសរសេរថា ៖ «ខ្ញុំឃើញគេរៀបការចិត្តចង់តែរៀបការដែរ»។
ទន្ទឹមនឹងនោះ ក្រោយឃើញបែបនេះ អ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានចូលខមមិនបង្ហាញការភ្ញាក់ផ្អើល និងនិយាយបង្អាប់នាងគ្រប់គ្នា ព្រមទាំងជូនពរឱ្យនាងបានជួបគូជីវិតពិត និងមានថ្ងៃល្អដូចគេឆាប់ៗផងដែរ៕