![យុត្ថារា ឆានី ស្រឡាញ់ប្រពន្ធក្រោយខ្លាំង រហូតបង្ហោះសារដ៏មានន័យមួយនេះឡើង](https://www.popular.com.kh/wp-content/uploads/2022/03/BeBe-14-03-2022-02.jpg)
យុត្ថារា ឆានី ស្រឡាញ់ប្រពន្ធក្រោយខ្លាំង រហូតបង្ហោះសារដ៏មានន័យមួយនេះឡើង
តារាភាពយន្តដ៏ល្បីល្បាញ លោក យុត្ថារា ឆានី ធ្លាប់ទទួលបានការគាំទ្រយ៉ាងច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន បានឃ្លាតឆ្ងាយពីវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ ដោយពេលនេះលោកកំពុងរស់នៅសាងជីវិតគ្រួសារថ្មីជាមួយប្រពន្ធក្រោយយ៉ាងមានក្ដីសុខបំផុត។
ដូចប្រិយមិត្តភាគច្រើនបានជ្រាបហើយថា យុត្ថារា ឆានី និង អ្នកនាង ចន ច័ន្ទលក្ខិណា បានអស់និស្ស័យជាប្ដីប្រពន្ធនឹងគ្នាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្នអ្នកទាំងពីរក៏មានជីវិតរៀងខ្លួន មានគូប្រចាំចិត្តរៀងខ្លួន ប្រើជីវិតឯកជនរៀងៗខ្លួន។
និយាយដល់រឿងជីវិតគ្រួសារ ជារឿយៗលោក យុត្ថារា ឆានី តែងបង្ហាញពីសកម្មភាពផ្អែមល្ហែមជាមួយប្រពន្ធ និង កូនក្រោយរបស់លោកពោរពេញដោយក្ដីសុខ ហើយបើតាមការសង្កេតរបស់មហាជនអ្នកគាំទ្រក៏មានការលើកឡើងថា អតីតតារាប្រុសរូបនេះ ស្រឡាញ់ប្រពន្ធក្រោយរបស់លោកនេះខ្លាំងណាស់ ព្រោះអ្នកនាងមិនត្រឹមតែនៅក្មេង ស្រស់ស្អាត ពូកែទុកដាក់ប៉ុណ្ណោះទេ តែអ្នកនាងក៏ជាមនុស្សម្នាក់ដែលរួមទាំងសុខ និង ទុក្ខ ជាមួយលោកផងដែរ។
តួយ៉ាងថ្មីៗនេះ យុត្ថារា ឆានី បានបង្ហោះរូបថតផ្អែមល្ហែមជាមួយប្រពន្ធជាទីស្រឡាញ់នៅលើបណ្ដាញសង្គម ហើយរៀបរាប់យ៉ាងខ្លីថា ៖ «មនុស្សដែលតែងតែរួមសុខ រួមទុក្ខនឹងខ្ញុំ»៕