ផ្ទុះការសរសើរ! ឈុតតំណាងជាតិ Mister Global បេក្ខភាពតំបន់អាស៊ីមានភាពស្រស់ស្អាត និង ប្រណីតខ្លាំង
ការប្រកួតសម្រស់ផ្នែកបុរសដ៏ធំលំដាប់អន្តរជាតិ Mister Global ២០២១ ក៏កំពុងតែប្រព្រឹត្តិទៅយ៉ាងរលូន ខណៈដែលប្រទេសថៃជាម្ចាស់ផ្ទះរៀបចំការប្រកួតនាឆ្នាំនេះ។ ក្នុងនោះដែរ រាល់បណ្ដាបេក្ខភាពប្រកួតមកពី ៣៣ ប្រទេសសុទ្ធសឹងតែមានរូបសម្បត្តិស្រស់សង្ហា និង ពោរពេញដោយសមត្ថភាពខ្ពស់។
ក្នុងចំណោមបេក្ខភាពទាំង ៣៣ ប្រទេសដែលចូលរួមនោះ គេក៏ឃើញមានវត្តមាន Mister Global ប្រទេសកម្ពុជាទៅប្រកួតដូចគ្នាគឺ លោក សុវណ្ណគិរីដា ដែលជាបេក្ខភាពម្នាក់ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនច្រើន ព្រោះបេក្ខភាពរូបនេះ មានទាំងសម្រស់ និង សមត្ថភាព។
ដោយឡែក នៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២២ នេះ គឺជាថ្ងៃក្នុងការបង្ហាញខ្លួនការប្រកួតឈុតតំណាងជាតិ។ ដូចគ្នានោះ មហាជនក៏ផ្ទុះការចាប់អារម្មណ៍ខ្លាំង ចំពោះឈុតតំណាងជាតិ Mister Global មកពីបណ្ដាប្រទេសអាស៊ី ដែលសុទ្ធសឹងតែស្រស់ស្អាត និង ប្រណីត។ ដោយក្នុងនោះដែររួមមានប្រទេសដូចជា៖
១. Mister Global Cambodia
២. Mister Global Hong Kong
៣. Mister Global Indonesia
៤. Mister Global Japan
៥. Mister Global Korea
៦. Mister Global Laos
៧. Mister Global Malaysia
៨. Mister Global Myanmar
៩. Mister Global Philippines
១០. Mister Global Thailand
១១. Mister Global Vietnam