ធ្លាយរូបភាព Gatick ឈឺចាប់ខ្លាំង ក្តាប់ដៃដើរយំពេញសាល ពេលយកបាច់ផ្កាជូនដំណើរ Tangmo លើកចុងក្រោយ
នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២២ នេះ ក្រុមគ្រួសារតារាស្រី Tangmo និង ក្រុមមិត្តភក្តិ បានកំណត់រៀបចំពិធីបុណ្យសពតាមសាសនាគ្រិស្តជូនដល់នាង ហើយវាក៏ជាពិធីលាគ្នា និង កាន់ទុក្ខជាលើកចុងក្រោយសម្រាប់តារាស្រី Tangmo ផងដែរ។
ដោយពិធីនេះនឹងចាប់ផ្តើមធ្វើឡើងចាប់ពីម៉ោង ១៨ និង ០០ នាទី ល្ងាចនេះតទៅ ដោយមានការចូលរួមពីសំណាក់អ្នកគាំទ្រ និង មិត្តសិល្បករជាច្រើននាក់។
យ៉ាងណាមិញ មុនពេលពិធីចាប់ផ្តើម គេសង្កេតឃើញវត្តមាន Gatick អ្នកគ្រប់គ្រង Tangmo ក៏បានឆ្លៀតពេលចូលរួម ដោយនាងបានយកនូវកម្រងបាច់ផ្កា ភ្ជាប់ជាមួយលិខិតដែលសរសេរដោយផ្ទាល់ដៃផងដែរ។
គួរឱ្យសោកស្តាយ Gatick មិនបាននៅយូររហូតដល់ពេលធ្វើកម្មវិធីនោះឡើយ ដោយនាងគ្រាន់តែយកបាច់ផ្កា និង មកយំលាជូនដំណើរជាលើកចុងក្រោយ ហើយក៏ត្រឡប់ទៅវិញ។ នេះជាកម្រងរូបភាពដែល Gatick បានចូលរួម៖