មហាជនងឿងឆ្ងល់ សុខៗ Weir បង្ហោះសារប្លែកៗក្នុង IG ផ្អើលហ្វេនខមមិនលាន់
ចាប់តាំងតែចែកផ្លូវគ្នាជាមួយតារាស្រី Bella Ranee កាលពីចុងឆ្នាំ ២០២១ កន្លងទៅ មហាជនហាក់សង្កេតឃើញថាតារាប្រុស Weir Sukollawat ដូចជាពុំសូវលេចមុខដ្រាម៉ាលើបណ្ដាញសង្គមអ៊ីនស្ត្រាក្រាមប៉ុន្មាននោះទេ ដោយនេះ ក៏អាចបណ្ដាលមកពីលោកពុំសូវជាមានពេលវេលា ព្រោះជាប់រវល់ការងារក៏ថាបាន។
ដោយឡែក កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ គេស្រាប់តែឃើញតារាប្រុស Weir ចេញមកបង្ហោះរូបយ៉ាងសង្ហាអង្គុយក្នុងរថយន្តផ្ទាល់ខ្លួនដោយភ្ជាប់ជាមួយ Caption ថាប្លែកៗ ដែលអ្នកគាំទ្រអានហើយពុំអាចបកស្រាយបាន។ សារនោះ Weir បានសរសេរថា ៖ «ទំនេរ ឬ មិនទំនេរ សរុបថា ២ ឆ្នាំ សរុបថា… ស្រឡាញ់បំផុតហើយ សរុបមិនទំនេរ ១ ឆ្នាំ ១ ដង Deal … គ្មានអ្វីសប្បាយជាងនេះទេ ផ្ទះគឺជាទីកន្លែងដែលមានអ្វីៗឱ្យរៀនសូត្រ ហើយពោរពេញទៅដោយសេចក្ដីសុខ មិនទំនេរ ហើយមិនទំនេរ… ផ្លូវជីវិតនេះ ដើរម្នាក់ឯងមិនសប្បាយទេ ទៅ! ទៅ! ទៅ! ជាមួយគ្នា»។
ទន្ទឹមនឹងឃើញ Caption ប្លែកៗ អានមិនយល់ន័យនេះពិតធ្វើឱ្យមហាជនជាច្រើនបានខមមិនសុំការបកស្រាយពីតារាប្រុស Weir ព្រោះថាគ្រប់គ្នាដែលឃើញសារនេះហាក់មិនយល់អត្ថន័យថាលោកចង់និយាយទៅកាន់នរណាម្នាក់ឡើយ ហើយក៏ពុំដឹងថាលោកចង់មានអត្ថន័យដូចម្តេចនោះដែរ។ ដូចគ្នានេះមានតែចាំមើលការបកស្រាយពី តារាប្រុស Weir ប៉ុណ្ណោះ ថាតើលោកចង់មានន័យដូចម្តេចនោះ៕