សុខៗ ហ៊ិន ចាន់នីរ័ត្ន បង្ហោះសារប្លែក មហាជនសង្ស័យនាងកំពុងជួបរឿងខកបំណង
មហាជនអ្នកគាំទ្រពិធីការិនីរូបស្រស់ ហ៊ិន ចាន់នីរ័ត្ន ហាក់មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាស្រីរូបនេះ បង្ហោះសារប្លែកមួយនៅលើគណនីអ៊ីនស្រ្តាក្រាមផ្ទាល់ខ្លួន ដែលក្នុងសារនោះបង្ហាញអត្ថន័យប្លែកខុសពីពេលកន្លងមក។
ហ៊ិន ចាន់នីរ័ត្ន បានសរសេររៀបរាប់ថា ៖ «មនុស្សជុំវិញខ្លួនយើងប្រភេទណាក៏មានដែរ តែបើយើងប្រកាន់ខ្លួនធ្វើតែល្អហើយកុំខ្វល់នឹងការគិតអាក្រក់របស់គេមកលើយើង យើងក៏នឹងបានសុខ ហើយរឿងល្អៗដែលមិននឹកស្មានក៏នឹងមកយើងដោយឯងៗ»។
ធម្មតាកន្លងមក ពិធីការិនីសាច់សខ្ចីរូបនេះ កម្របង្ហាញអារម្មណ៍ផ្ទាល់ខ្លួនរៀបរាប់ពីជីវិតឯកជនបង្ហោះនៅលើបណ្ដាញសង្គមបែបនេះណាស់ តែលើកនេះ ហ៊ិន ចាន់នីរ័ត្ន ធ្វើឱ្យមហាជនយល់ថា ទំនងជានាងមានរឿងរ៉ាវផ្ទាល់ខ្លួនហាក់ដូចជាខកបំណងនឹងមនុស្សនៅក្បែរខ្លួន។ តែយ៉ាងណា នោះគ្រាន់តែជាការយល់ឃើញរបស់មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមប៉ុណ្ណោះ ការពិតយ៉ាងណា ហ៊ិន ចាន់នីរ័ត្ន មិនបានបកស្រាយលម្អិតឡើយ៕