ទម្លាយតម្លៃអចលនទ្រព្យសរុបរបស់ ឆូ ស៊ុងអ៊ី កំពុងកាន់ក្នុងដៃ ដឹងហើយចង់ទន់ជង្គង់
តារាសម្ដែងស្រីកូរ៉េខាងត្បូង Jeon Ji Hyun ដែលមហាជនជាច្រើនស្គាល់រួចមក ហើយពីភាពល្បីល្បាញរបស់នាងជាយូរមកហើយ តាំងពីចាប់អាជីពដំបូងជាតារាបង្ហាញម៉ូត បន្ទាប់មកនាងក៏បានរៀបការ មានទ្រព្យសម្បត្តិជាច្រើន បន្ទាប់ពីថតរឿងមកជាច្រើនឆ្នាំ។ រហូតដល់ពេលនេះ តារាស្រីរូបនេះ ជាប់ឈ្មោះថាជាអ្នកមានអចលនទ្រព្យមានតម្លៃច្រើននៅទូទាំងប្រទេសកូរ៉េ។
ដោយឡែក កាលពីពេលថ្មីៗនេះ បើតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ បានឱ្យដឹងថា តួឯកស្រី ក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» បានបិទការបញ្ជាទិញអគារពាណិជ្ជកម្មមួយទៀត ដែលមានតម្លៃរហូតដល់ ៥០.៥ ពាន់លានវ៉ុន ដែលទីតាំងអាគារ Deungchon នេះ នៅក្នុងតំបន់ Gangseo ទីក្រុង សេអ៊ូល មានកម្ពស់ ៣ ជាន់។
គួរបញ្ជាក់ផងដែរថា ឆូ ស៊ុងអ៊ី ឬ Jeon Ji Hyun តារាស្រីរូបនេះ គឺជាអ្នកជំនួញអចលនទ្រព្យដ៏មានបំផុត ក្នុងចំណោមតារាក្នុង showbiz របស់កូរ៉េខាងត្បូង។ ឥឡូវនេះ នាងក៏បានទិញបន្ថែម អគារពាណិជ្ជកម្មមួយទៀត នៅក្នុងតំបន់ Gangseo។ បច្ចុប្បន្ន តម្លៃសរុបនៃអចលនទ្រព្យរបស់នាងបានកើនឡើងដល់ ៨៨.៨ ពាន់លានវ៉ុន៕