ចុកៗណាស់! អ៊ំស្រីរបស់ Tangmo ពន្លះម្តាយនាងមួយចាស់ដៃ ក្រោយខ្វល់តែរឿងលុយជាងកូន
មកទល់ពេលនេះ រឿងក្តីការស្លាប់របស់ Tangmo ហាក់មិនទាន់មានដំរួយណាមួយបង្ហាញច្បាស់ថា នាងស្លាប់ដោយសារអ្វីនោះឡើយ បើទោះបីជាពេលនេះភស្តុតាងបានបង្ហាញច្បាស់ពីសកម្មភាពនៅលើទូកហើយក៏ដោយ។
ជាក់ស្តែង អ្វីដែលមហាជនកំពុងតែចាប់កំហុសខ្លាំងបំផុតគឺ មិត្តរួមទូកទាំង ៥ នាក់របស់នាង ដែលគ្រប់គ្នាសង្ស័យថា អាចនឹងមានករណីផ្សេងពីក្រោយការធ្លាក់ទឹកស្លាប់ដោយអចេតនានោះ។
លើសពីនេះទៅទៀត ថ្មីៗនេះមហាជនក៏បានចាប់កំហុសជាខ្លាំងទៅលើពាក្យសម្តីប្លែកៗរបស់ម្តាយ Tangmo ដែរ ដោយម្នាក់ៗសង្ស័យថា លោកស្រីទទួលលុយពីជនបង្ក ពោលគឺបុគ្គលដែលមានវត្តមាននៅលើទូកតែម្តង រហូតរឿងរ៉ាវមួយនេះកាន់តែធ្វើឱ្យមហាជនរិះគន់ខ្លាំងៗចំពោះលោកស្រីថា លោកស្រីស្រឡាញ់លុយជាជាងរកយុត្តិធម៌ឱ្យកូនខ្លួនឯង។
មួយវិញទៀត មិនត្រឹមតែមហាជនទេ ដែលកំពុងតែសង្កត់ធ្ងន់ និង ចាប់កំហុសទៅលើម្តាយរបស់ Tangmo សូម្បីតែអ៊ំស្រីបង្កើតរបស់ Tangmo ដែលត្រូវជាបងស្រីបង្កើតឪពុកនាងក៏ដោយ ក៏លោកស្រីអង្វរឱ្យអ្នកគ្រប់គ្នាជួយរកយុត្តិធម៌ឱ្យក្មួយស្រីដែរ ថែមទាំងបានបោះសម្តីទៅកាន់ម្តាយ Tangmo យ៉ាងខ្លាំងៗថា ៖ «៣០ លានក៏យក លុយធានារ៉ាប់រងដែលបានទៅលើកូន Gatick ក៏ចង់បាន លុយបុណ្យសពកូនក៏ចង់បាន មរតករបស់កូនក៏ចង់បាន តែហេតុអ្វីមិនចង់បានយុត្តិធម៌ឱ្យកូនស្រីខ្លួនឯងអ៊ីចឹង»។
យ៉ាងណាមិញ ក្រោយបានឮដូច្នេះ មហាជនជាច្រើនហាក់សម្តែងការពេញចិត្តទៅលើសម្តីលោកស្រីណាស់ ព្រោះបើងាកទៅមើលម្តាយ Tangmo ហាក់មិនខ្វាយខ្វល់រកភាពយុត្តិធម៌ឱ្យកូនឡើយ៕
ប្រភព៖ khaosod