ដើម្បីទទួលកម្លាំងចិត្តពីប្រពន្ធកូន Moses Chan សុខចិត្តធ្វើចត្តាឡីស័កតាមវិធីនេះរាល់ថ្ងៃ
ចាប់តាំងពីដើមខែមីនា ទីក្រុងហុងកុង បានប្រឈមមុខនឹងការកើនឡើងនៃករណីកូវីដ-១៩ ដែលកំពុងបន្តរាតត្បាត។ ក្នុងនោះដែរ តារាសម្ដែងប្រុសឆ្នើមរបស់ TVB លោក Moses Chan ក៏បានប្រុងប្រយ័ត្នបន្ថែម ដោយពាក់ម៉ាស់ស្ទើរតែ ២៤ ម៉ោង ជារៀងរាល់ថ្ងៃ។ ដើម្បីចៀសវាងប៉ះពាល់ជំងឺឆ្លងរាតត្បាតនេះដល់ប្រពន្ធកូនទាំង ៣ របស់លោក។
រហូតមកដល់ពេលនេះ តារាសម្ដែងប្រុសរូបនេះ បានកំពុងធ្វើចត្តាឡីស័ក បន្ទាប់ពីក្រុមការងារថត និង តារាសម្ដែងផ្សេងទៀតរកឃើញមានវិជ្ជមាន។ ក្នុងនោះក៏មាន តារាសម្ដែងស្រី Nancy Wu ដែរ បានធ្វើតេស្តឃើញមានវិជ្ជមានកូវីដ ធ្វើឱ្យលោកមានក្តីបារម្ភជាខ្លាំង ទោះបីជាលទ្ធផលតេស្តរបស់លោក «អវិជ្ជមាន» ក៏ដោយ។
ថ្វីដ្បិតថាផ្ទះរបស់លោក Moses Chan មានច្រើនក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះ រាល់ព្រឹកព្រលឹមលោកតែងតែអង្គុយញ៉ាំអាហារនៅយ៉រមុខបន្ទប់ស្នាក់ ហើយពាក់ម៉ាស់ជាប់សឹង ២៤ ម៉ោង។ បើទោះបី ជាមើលទៅដូចជាឯកោបន្តិចមែន ប៉ុន្តែនេះគឺជាពេលវេលាដ៏សំខាន់មួយ ដែលលោកបានជួបប្រទះ និង មិនធ្លាប់ឆ្លងកាត់ពីមុនមក។
តារាប្រុសរូបនេះ ក៏មិនភ្លេចថ្លែងអំណរគុណផងដែរ ចំពោះ TVB ដែលបានយកចិត្តទុកដាក់ដោយសម្រេចផ្អាកការថតរឿងរយៈពេល ២ សប្ដាហ៍ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕