ក្ដៅងំ! Kwan ទ្រាំលែងបាន ពួយម្តាយ Tangmo ផាំងៗ ក្រោយឮនិយាយថា បើកូនមិនស្លាប់ម៉ែក៏មិនល្បី
ករណីធ្លាក់ទឹកទន្លេចៅផាយ៉ាស្លាប់របស់តារាស្រី Tangmo នៅតែស្ថិតក្នុងការស៊ើបអង្កេតយ៉ាងដិតដល់ដដែលពីសំណាក់សមត្ថកិច្ច ដើម្បីបញ្ជាក់ថាការស្លាប់របស់តារាស្រីរូបនេះ ជាករណីអ្វីឱ្យពិតប្រាកដ ដោយមកដល់ពេលនេះជាងមួយសប្តាហ៍ទៅហើយ។
ងាកចេញពីករណីស៊ើបអង្កេតរបស់សមត្ថកិច្ចបន្តិច ដោយថ្មីៗកន្លងទៅនេះ តារាស្រីល្បីឈ្មោះ Kwan Usamane ហាក់មានក្តីខឹងសម្បា មិនអស់ចិត្តឡើយ បន្ទាប់ពីបានឃើញម្តាយរបស់តារាស្រី Tangmo គឺអ្នកស្រី Phanida បានចូលសម្ភាសក្នុងកម្មវិធីមួយ ដោយនិយាយប្រយោគដែលធ្វើឱ្យមនុស្សជាច្រើនសឹងតែមិនជឿងថា អ្នកស្រីអាចនឹងនិយាយចេញមកបាន។
ម្តាយតារាស្រី Tangmo បាននិយាយថា ៖ «ម៉ែមិនខ្វល់ អ្នកណាចង់ថាអីឱ្យម៉ែក៏បាន ម៉ែល្បីស្រាប់ហើយ។ ម៉ែតារា… បើកូនមិនស្លាប់ ម៉ែក៏មិនល្បី… មានកូនជាតារា ទៅណាមកណាគេសុំថតរូបពេញហ្នឹង ខ្ជិលខ្វល់ខ្ជិលគិត អ្នកណាចង់ជេរអីជេរទៅ ម៉ែមិនខ្វល់»។
ក្រោយឮពាក្យទាំងនោះ ស្រាប់តែតួឯកស្រី Kwan Usamanee បានបង្ហោះផុសមួយលើ Instagram ដោយមានភ្ជាប់នូវប្រយោគរបស់ម្តាយ Tangmo។ Kwan បានបង្ហោះថា ៖ «មិនស្លាប់… និយាយពាក្យបែបនេះចេញមកបានយ៉ាងម៉េចសម្រាប់ខ្លួនជាម្ដាយ អ្នកមិនមានអារម្មណ៍អ្វីខ្លះទេចំពោះពាក្យទាំងនេះ? អ្នកពិតជាអមនុស្សធម៌ ហើយគ្មានបេះដូង»៕