បាត់មុខលើកញ្ចក់ទូរទស្សន៍យូរ ពេលត្រឡប់មកវិញ Bee Namthip ប៉ះគ្នានឹងតារាស្រីរូបនេះ
បន្ទាប់ពីមានរឿងចម្រូងចម្រាសមួយរយៈរវាងតារាស្រីនាង Bee Namthip ជាមួយនឹងសេដ្ឋីហាយសូរ លោក Fluke គេសង្កេតឃើញថានៅលើបណ្ដាញសង្គមហាក់បីជាស្ងប់ស្ងាត់ពីវត្តមានតារាស្រីរូបនេះ ជាពិសេសមិនថាសូម្បីតែតាមរយៈកម្មវិធីមួយចំនួន ឬ រឿងភាគនៅលើកញ្ចក់ទូរទស្សន៍ក៏ហាក់ពុំសូវឃើញវត្តមានតារាស្រីរូបនេះដូចគ្នា។
យ៉ាងណាមិញ ចូលឆ្នាំ ២០២២ ថ្មីៗនេះ ក៏ស្រាប់តែគេឃើញតារាស្រីរូបនេះវិលត្រឡប់មកសម្ដែងឡើងវិញក្នុងរឿងថ្មីដោយមានចំណងជើងថា «ពិសស្នេហ៍ពីអតីត (พิษรักรอยอดีต)» ដែលទើបតែក្រុងពលីបើកការថតកាលពីពេលកន្លងទៅ។
ជាមួយនឹងការវិលត្រឡប់នេះតារាស្រី Bee ក៏បានប៉ះគ្នាម្ដងទៀតនឹងតារាស្រី Marie Broenner ដែលអ្នកទាំងពីរធ្លាប់ប៉ះគ្នាម្តងកាលពីឆ្នាំ ២០១៨ ដោយផ្ទុះការសរសើរមិនដាច់ពីមាត់ពីមហាជន។
ប៉ះគ្នាលើនេះ Bee បានសម្ដែងជាតួកាច ឆ្នាសឆ្នើមមិនព្រមចាញ់នរណា រីឯ Marie បានសម្ដែងពីរតួ គឺតួមនុស្សកាម៉ាប់មួយ និង តួស្រីស្អាតឆ្លាត ពូកែមួយ។ ដូចគ្នានេះមហាជនអ្នកគាំទ្រក៏ទន្ទឹងរង់ចាំយ៉ាងអន្ទះសាដែរថាការប៉ះគ្នាលើកនេះ នឹងមានអ្វីពិសេសនោះ៕