ទីបំផុត! Nadech ដាច់ចិត្តបង្ហាញផ្ទះក្នុងក្តីស្រមៃហើយ ក្រោយលាក់ទុកយ៉ាងយូរ
មិនថាក្នុងរឿងជាតួអង្គឯក នៅក្នុងជីវិតពិតរបស់តារាសម្ដែងប្រុស Nadech Kugimiya ក៏ជាតួឯកពិតៗសម្រាប់អ្នកមានគុណទាំងពីររបស់លោកផងដែរ។ ព្រោះលោកបានបង្ហាញអំពីទឹកចិត្តដឹងគុណ ស្រឡាញ់ និង កតញ្ញូ ចំពោះឪពុកម្តាយជាខ្លាំង តែងធ្វើឱ្យលោកទាំងពីរសប្បាយចិត្ត។
ជាក់ស្ដែងដូចជាកាលពីថ្មីៗនេះ Nadech បានបង្ហាញផ្ទះដ៏ធំមួយខ្នង ដែលកំពុងសាងសង់ជិតរួចរាល់ហើយ តាមរយៈ Instagram ផ្ទាល់ខ្លួន ដែលនេះក៏អាចនិយាយបានថា ជាលើកដំបូងដែលតារាប្រុសរូបនេះទម្លាយទាំងអស់។
ព្រោះកន្លងមកមានសារព័ត៌មានតែងចេញមកនិយាយពីចេតនាចង់ដឹងចង់ឮតាមប្រព័ន្ធផ្សព្វផ្សាយជាញឹកញាប់ ពីគម្រោងសាងសង់ផ្ទះក្បឿងមួយនេះ ក៏ជាផ្ទះក្នុងក្តីស្រមៃរបស់ Nadech ផងដែរ។
លើសពីនេះ អ្នកម៉ែកែវ ក៏បង្ហោះរូបភាពដូចគ្នានឹង Nadech ដោយសរសេរ Caption ថា៖ «សប្បាយចិត្តណាស់ កូនប្រុសអញ្ជើញមកយករូបភាពនេះ កម្លាំងខិតខំមើលទៅ ហាក់ដូចសប្បាយចិត្ត»។ ក្នុងនោះដែរ អ្នកគាំទ្រក៏ដូចជាមិត្តរួមអាជីពក្នុងសិល្បៈដែលតាមដាន បានចូលមកខមមិនយ៉ាងច្រើនថា ទីបំផុតបានឃើញផ្ទះ Nadech ហើយ៕