តាំងពី Tangmo ឃ្លាតឆ្ងាយ Bird បានទៅផ្ទះប្រមូលយករបស់ទាំងនេះ មកឱបជាប់ខ្លួន
ជុំវិញរឿងរ៉ាវ ដែលថា អ្នកស្រី Panida ដែលជាម្ដាយរបស់តារាសម្ដែងស្រី Tangmo Nida បានរើទៅផ្ទះកូនស្រីរបស់គាត់រួចហើយនោះ។ ក្នុងនោះដែរ Gatick ដែលត្រូវជាអ្នកចាត់ការ គឺគ្មានសាច់ញាតិនៅបាងកកទេ ហើយនាង នឹងយកកូនស្រីទៅនៅផ្ទះ Tangmo សិន។
រីឯ លោក Bird ដែលត្រូវជាមិត្តប្រុស Tangmo និង ជំនួយការរបស់គាត់ បានរៀបចំរបស់របបគ្រប់យ៉ាងពីផ្ទះ Tangmo រួចហើយ បន្ទាប់ពីម្តាយរបស់នាង ចូលទៅនៅផ្ទះនោះ។
នេះបើតាមបទសម្ភាសរបស់ម្ដាយ Tangmo បានទម្លាយកាលពីពេលថ្មីៗនេះ អំពីរឿងទាក់ទងនឹង Bird ដែលជាគូស្នេហ៍ បានយករបស់របប Tangmo ទៅជាមួយដោយនិយាយថា៖ «អ្វីដែលគាត់សុំ គឺជារូប Tangmo ដែលគេចូលចិត្ត។ រូបដែលគេស្រឡាញ់ ហើយសុំយកអ្វីដែល Tangmo គេង ដូចជា ពូក ខ្នើយ តុក្កតា របស់ដែលគេស្រឡាញ់។ ហើយសុំទៅផ្ទះ Tangmo តាំងពីនាងបានស្លាប់ទៅ គ្មានអ្នកណានៅនោះទេ»៕