បុណ្យស-ព Tangmo នឹងចាប់ផ្តើមនៅថ្ងៃ ១១ អ្នកចូលរួមកាន់ទុក្ខ ត្រូវស្លៀកពាក់តាមពណ៌ទាំងនេះ
ជិត ១ សប្ដាហ៍ហើយ ក្នុងវិស័យសិល្បៈថៃបានផ្តោតសំខាន់លើករណីរបស់តារាសម្ដែង Tangmo Nida ដែលបានធ្លាក់ពីលើទូកចូលទឹកទន្លេចៅប្រាយ៉ា បានទទួលមរណភាពក្នុងវ័យ ៣៧ ឆ្នាំ។
ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់ម៉ោងប្រហែល ១៣ និង ១០ នាទី ថ្ងៃទី ២៦ ខែកុម្ភៈ ទើបប្រទះឃើញសពតារាស្រីរូបនេះអណ្តែតនៅកណ្តាលទន្លេចៅផាយ៉ា ខណៈដែលករណីនេះ នៅតែបន្តស៊ើបអង្កេតដ៏ស្មុគស្មាញ ដែលត្រូវធ្វើត្រាប់ជាក់ស្តែង។ បញ្ហាមួយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះ គឺបូជាសពជូនដំណើរជាលើកចុងក្រោយរបស់តារាស្រីរូបនេះ។
រហូតមកដល់ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២២ បើយោងតាមគណនីរបស់ «Church of Joy» បានបង្ហាញចេញពីកាលវិភាគនៃពិធីកាន់ទុក្ខរបស់តារាស្រី Tangmo ដោយពិធីកាន់ទុក្ខនេះ នឹងត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ១១ ដល់ ១៣ ខែមីនា ឆ្នាំ ២០២២ នៅវេលាម៉ោង ១៨:៣០ ដល់ ២០:០០ នៅក្នុងព្រះវិហារនៃសេចក្តីអំណរ បន្ទប់គោរៈបូជាជាន់ទី ៦ (Trinity International School)។
ចំណែកឯឈុតសម្លៀកបំពាក់កាន់ទុក្ខក្នុងពិធីបុណ្យសពរបស់តារាស្រីរូបនេះ គឺត្រូវស្លៀកពាក់ ពណ៌-ស, ផ្កាឈូក និង ពណ៌ផ្កាឈូកចាស់ ដើម្បីជាការគោរពចំពោះវិញ្ញាណក្ខន្ធ Tangmo ដែលបានចែកឋានទៅ៕