![ទីបំផុត! លទ្ធផលការធ្វើកោសល្យវិច័យបឋមលើសា-ក.ស-ព Tangmo ត្រូវបានបង្ហាញហើយ](https://www.popular.com.kh/wp-content/uploads/2022/03/Khom-2306.jpg)
ទីបំផុត! លទ្ធផលការធ្វើកោសល្យវិច័យបឋមលើសា-ក.ស-ព Tangmo ត្រូវបានបង្ហាញហើយ
មុននេះបន្តិច ប៉ូលិសបានបង្ហាញលទ្ធផលកោសល្យវិច័យបឋម លើសាកសពតារាស្រី Tangmo ដែលវិភាគ និង ពិនិត្យដោយវិទ្យាស្ថានកោសល្យវិច័យ នៃមន្ទីរព្យាបាលនគរបាលហើយ ដោយមានចំណុចគួរឱ្យចាប់អារម្មណ៍ជាច្រើន។
លទ្ធផលនៃការធ្វើកោសល្យវិច័យបឋមនៅលើសាកសព Tangmo បានបង្ហាញឱ្យឃើញថា៖
– មូលហេតុនៃការស្លាប់គឺដោយសារថប់ដង្ហើម អាចនិយាយបានថាធ្លាក់ទឹក ហើយក៏ផឹកទឹករហូតដល់ស្លាប់។
– នៅក្នុងសួត រកឃើញមានទឹក និង ភក់ រួមទាំងនៅបំពង់ខ្យល់ផងដែរ។
– ក្នុងក្រពះរកឃើញកំទេចភក់ និង ទឹក។
– មានស្នាមរបួសលើដងជើងឆ្វេង បណ្តាលមកពីមុតវត្ថុស្រួច (អាចជាស្លាបចាក់ទូក ឬ អ្វីម្យ៉ាង ត្រូវការពេលវេលាបន្ថែមដើម្បីពិនិត្យ)។
– ការត្រួតពិនិត្យសារធាតុផ្សេងៗក្នុងរាងកាយ ស្ថិតក្នុងការវិភាគលម្អិត។
– អាចសរុបបញ្ជាក់បានថា ពិតជាធ្លាក់ទឹកហើយលង់ទឹកស្លាប់ ប៉ុន្តែមូលហេតុដែលធ្លាក់ទឹក គឺស្ថិតក្រោមការស៊ើបអង្កេត។
– ស្នាមដែលនៅតំបន់ភ្នែកមិនមែនជារបួសទេ ប៉ុន្តែវាកើតឡើងដោយសារការផ្លាស់ប្តូររាងកាយក្រោយពេលស្លាប់។
– រកឃើញក្រដាសអនាម័យតូចមួយ ពេលកំពុងដំណើរការត្រួតពិនិត្យ បច្ចុប្បន្នកំពុងពិនិត្យមើលសារធាតុផ្សេងៗដែលមាននៅលើក្រដាសអនាម័យនេះ។
– សភាពសពគឺផ្លាស់ប្តូរខ្លាំង លំពែង ប្លោកនោម ក្រពោះ ចាប់ផ្តើមរលួយ ធ្វើឱ្យមិនអាចរកឃើញទឹកនោម៕
ប្រភព៖ Thairath