ស្ងាត់ៗ ដាញ់ ម៉ូនីកា ផ្ដាំផាំងៗទៅអ្នករកស៊ី បើហ៊ានតែធ្វើបែបនេះ ចុងក្រោយនឹងបានលទ្ធផលចុកឈាម
ក្រោយពីបានឃ្លាតឆ្ងាយពីសិល្បៈរាប់សិបឆ្នាំ ដាញ់ ម៉ូនីកា បានរស់នៅសាងគ្រួសារយ៉ាងកក់ក្ដៅជាមួយស្វាមី និង កូនៗនៅលើទឹកដីបរទេស ហើយមួយរយៈធំចុងក្រោយនេះ អតីតតារាស្រីរូបនេះបានលេចមុខប្រឡូកយ៉ាងសកម្មក្នុងវិស័យលក់ផលិតផលតាមអនឡាញ ដែលកន្លងមកគេឃើញមានអតិថិជនជាច្រើនបានគាំទ្រនាង។
ខណៈមុខរបរលើវិស័យអនឡាញនេះហាក់ដូចជាកក់កបគួរសមដែរ ស្រាប់តែថ្មីៗនេះ តារាសម្ដែងដ៏ល្បីល្បាញ ដាញ់ ម៉ូនីកា បានបង្ហោះសារមួយធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងអត្ថន័យហាក់ដូចជាចង់ផ្ដាំដល់អ្នករកស៊ីទាំងអស់ត្រូវប្រកាន់ភាពស្មោះត្រង់ជាធំ មិនត្រូវនិយាយបាតដៃខ្នងដៃនោះទេ។
តារាសម្ដែងកូន ២ ដាញ់ ម៉ូនីកា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយសរសេររៀបរាប់ថា ៖ «រកស៊ីត្រូវប្រកាន់ភាពថ្លៃថ្នូរ តែហ៊ានបាតដៃខ្នងដៃ ចុងក្រោយអស់មិត្តគ្មានអ្នកជឿ ទីបំផុតអត់អ្នកជួយ ផ្លូវជីវិតដើរមិនបានឆ្ងាយទេ»។
ការបង្ហោះរបស់តួអង្គ ទាវ រូបនេះ បានធ្វើឱ្យមហាជនជាច្រើនយល់ថា នាងកំពុងចង់សំដៅទៅនរណាម្នាក់ ឬនាងមានចេតនាចង់ផ្ដាំទៅអ្នករកស៊ីគួរប្រកាន់ភាពស្មោះត្រង់ជាធំទើបរកស៊ីបានយូរអង្វែង៕