ផ្ទុះការសង្ស័យថ្មី! Anna បង្ហាញឆាត Tangmo លើកចុងក្រោយ ចំពេលម៉ោងនាទីតែមួយនឹង Gatick បេះដាក់
មុននេះបន្តិចកម្មវិធី Hone Krasae ដែលមានលោក Num Kanchai ជាពិធីករបានធ្វើការអញ្ជើញមន្ត្រីជំនាញចំនួន ៣ រូប ព្រមជាមួយ Anna និង Hippo ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo ដើម្បីបន្តជជែកវែកញែកពាក់ព័ន្ធបញ្ហារឿងតារាស្រីរូបនេះ។
ក្នុងកិច្ចសម្ភាសន៍នៅថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ នេះ លោក Num បានចាប់បានថាពេលវេលាដែល Tangmo ឆាតជាមួយ Anna នៅលើ IG ជាលើកចុងក្រោយ និងពេលដែល Gatick អ្នកគ្រប់គ្រងបង្ហាញរូបថត គឺថ្ងៃពេល និងនាទី តែមួយ វេលា ម៉ោង ២១ និង ៥៦ នាទី។
Anna បានបញ្ជាក់ថា៖ «នាងមិនច្បាស់ទេថា សារដែល Tangmo តបនាងជាលើកចុងក្រោយនេះ គឺជានាងអ្នកតបផ្ទាល់ ឬ មានអ្នកផ្សេងកាន់ទូរស័ព្ទនាង តែតាមនាងដឹងនិស្ស័យរបស់ Tangmo គឺជាមនុស្សដែលមិនចូលចិត្តឱ្យគេកាន់ទូរស័ព្ទរបស់នាង»។
គ្រាន់តែបញ្ចប់ការឆ្លើយឆ្លងនោះ ស្រាប់តែទទួលដំណឹងថា Tangmo ធ្លាក់ទឹក ខលទៅមិនលើក ក៏ខល Gatick ហើយមិនលើកដូចគ្នា តែ Gatick ក៏ខលមកវិញថា Anna មិនបាច់ទៅទីនោះទេ ទៅក៏ជួយអ្វីមិនបានដែរ ចាំនៅផ្ទះចុះ។
យ៉ាងណាមិញ ជុំវិញបញ្ហារូបភាពជាមួយសារនេះ បានធ្វើឱ្យមហាជនសង្ស័យជាខ្លាំង ដោយពួកគេគិតថាមិនអាចទៅរួចទេ ដែលនាទីតែមួយ មនុស្សម្នាក់អាចធ្វើសកម្មភាព ២ យ៉ាង ទាំងដែលកំពុងថតរូបសុខៗ ហើយដៃមិនមានកាន់ទូរស័ព្ទ តែក៏អាចតបឆាតបាន។ ចម្លើយច្បាស់យ៉ាងណាមានតែរង់ចាំការអាប់ដេតបន្ថែមនៅពេលក្រោយ៕