![ព្រឺខ្ញាក! មិត្តភក្តិ Tangmo ទម្លាយថា នាងមកពន្យល់សប្តឱ្យជួយយករបស់សំខាន់ ៣ យ៉ាងនេះទុកឱ្យផង](https://www.popular.com.kh/wp-content/uploads/2022/03/សរ៣.jpg)
ព្រឺខ្ញាក! មិត្តភក្តិ Tangmo ទម្លាយថា នាងមកពន្យល់សប្តឱ្យជួយយករបស់សំខាន់ ៣ យ៉ាងនេះទុកឱ្យផង
អស់ជិតមួយសប្តាហ៍ទៅហើយ ដែលរឿងរ៉ាវការស្លាប់ដោយការធ្លាក់ទឹករបស់តារាសម្តែងស្រី Tangmo នៅតែបន្តជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ក្នុងនោះមហាជនម្នាក់ៗតាមដានស្ទើរមិនដាច់ តាំងពីពេលចេញរកនាង រហូតមកដល់ពេលរកឃើញសពកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ។
យ៉ាងណាមិញ ថ្មីៗនេះ Hippo ដែលជាមិត្តជិតស្និទ្ធរបស់ Tangmo ម្នាក់ទៀត បានទម្លាយរឿងមួយថា វិញ្ញាណរបស់នាងបានមកពន្យល់សប្តខ្លួនឱ្យជួយយករបស់សំខាន់ ៣ យ៉ាង របស់នាងឱ្យទៅទុកនៅម្តាយនាងផង ដែលរបស់ទាំងនោះមានដូចជា តុក្កតាពណ៌ផ្កាឈូក នាឡិកា និង បន្តោងខ្សែ-កមានរូបឪពុកនាង។
តុកត្តាពណ៌ផ្កាឈូកនោះ គឺជាកាដូដែលឪពុក Tangmo ទិញឱ្យនាង ហើយនាងតែងតែដេកឱបជាប់រហូត ព្រោះជារបស់មួយដែលធ្វើឱ្យនឹកដល់ឪពុក ចំណែកនាឡិកាវិញ គឺជារបស់ដែលនាងស្រឡាញ់ខ្លាំង ទៅណាមកណាតែងតែពាក់ជាប់រហូត ហើយបន្តោងខ្សែ-កវិញ ក៏រឹតតែសំខាន់ទៀត ព្រោះមានរូបឪពុកនៅទីនោះ។
ដោយឡែក ចំណែកឆ្មាទាំងប៉ុន្មានក្បាលរបស់ Tangmo ក៏ត្រូវពួកមិត្តភក្តិចែកគ្នាយកទៅចិញ្ចឹមផងដែរ នៅតែឆ្មាខ្មៅមួយក្បាលប៉ុណ្ណោះដែលសង្សាររបស់នាងយកទៅចិញ្ចឹម ព្រោះធ្វើឱ្យនឹកឃើញដល់នាង។ យ៉ាងណាមិញ មហាជនពិតជានឹករំជួលចិត្ត អាណិតស្រណោះដល់តារាស្រី Tangmo មិនតិចទេ ហើយគេក៏សង្ឃឹមថារឿងសខ្មៅនឹងត្រូវបានលាតត្រដាងឆាប់ៗនេះផងដែរ៕