Gatick ដាច់ចិត្តឆ្លើយហើយ រឿងដែលថាបើ Tangmo ស្លាប់កូននាងនឹងទទួលមរតក
កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ម្សិលមិញនេះ មិត្តរួមដំណើរលើទូកនៅថ្ងៃចុងក្រោយជាមួយតារាស្រី Tangmo មុនពេលធ្លាក់ពីលើទូកចូលទន្លេចៅផាយ៉ា បានចូលខ្លួនផ្តល់បទសម្ភាសក្នុងកម្មវិធី Hone Krasae ចំនួន ៤ រូប ដែលមានដូចជា Gatick, Sand, Por, និង Job ខណៈដែលម្នាក់ទៀតឈ្មោះ Berd មិនបានចូលរួម ក្រោមមូលហេតុមានបញ្ហាសុខភាព។
ក្នុងកិច្ចសម្ភាសនមួយនេះ Gatick ក៏បានបកស្រាយរឿងពាក់ព័ន្ធនឹងកូនស្រី ដែលមានពាក្យលើកឡើងថា៖ «បើ Tangmo ស្លាប់បាត់កូនស្រីរបស់នាងនឹងទទួលមរតកបន្តពី Tangmo»។
Gatick បានឆ្លើយតបថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមឆ្លើយថាគឺមិនពិតទេ មិនពិត ១០០ ភាគរយ ព្រោះមិនមានការចុះហត្ថលេខាលើក្រដាសស្នាមអ្វីនោះឡើយ ខ្ញុំនៅតែជាម្តាយកូនរបស់ខ្ញុំ ១០០ ភាគរយ ពួកយើងជួយមើលកូនគ្នាពិតមែន តែខ្ញុំនៅតែជាម្តាយ មិនមែនខ្ញុំប្រគល់ភារកិច្ចនេះទាំងស្រុងឱ្យ Tangmo នោះឡើយ។ អ្វីដែល Tangmo ជួយបានក៏ជួយ អ្វីដែលជួយមិនបានក៏ប្រាប់គ្នាទៅវិញទៅមកត្រង់ៗ មិនមានការប្រគល់ភារកិច្ចគ្រប់យ៉ាងឱ្យនោះទេ ហើយចំពោះរូបភាពចេញទៅ ពួកយើងទាំងពីរធ្លាប់បាននិយាយគ្នារួចហើយ ព្រោះ Tangmo គឺជាម្តាយធម៌កូនខ្ញុំ។ ខ្ញុំក៏មើលការខុសត្រូវកូន Tangmo ក៏មើលការខុសត្រូវកូន ពួកយើងតែងនិយាយគ្នាទៅវិញទៅមក ព្រោះពួកយើងមិត្តភក្តិគ្នា»៕
ប្រភព៖ Kapook