សូ ដានីតា ទម្លាយការរាប់អានគ្នាជិត ២០ ឆ្នាំ តែ អៀង ចេនឡា ទៅដោយមិនលាមួយម៉ាត់
មរណភាពរបស់តារាសម្ដែង លោក អៀង ចេនឡា បានធ្វើឱ្យមហាជនអ្នកគាំទ្រស្រណោះស្រណោកជាខ្លាំង ជាពិសេសសាច់ញាតិបងប្អូន និង មិត្តភក្ដិរួមចង្កោមសិល្បៈដែលតែងតែគោរពស្រឡាញ់រាប់អានលោក បានបង្ហោះសារក្រៀមក្រំ បង្ហាញពីក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយទទួលដំណឹងមរភាពរបស់លោក នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។
ក្នុងនោះគេឃើញតារាសម្ដែង អ្នកនាង សូ ដានីតា បានបង្ហោះសារត្អូញត្អែរ សោកស្ដាយមិត្តសម្លាញ់ អៀង ចេនឡា ដែលបានរាប់អានគ្នាជិត ២០ ឆ្នាំ បែរជាលោកចាកចេញទៅដោយមិនបានលាសូម្បីតែមួយម៉ាត់។
សូ ដានីតា បង្ហោះសារស្លុតចិត្តថា ៖ «គ្រាន់តែមកដល់ តំបន់មានសេវាភ្លាម ហើយបើកហ្វេសបុក ក៏ឃើញការជូនពរសម្លាញ់ទៅកាន់សុខគតិភពពីមិត្តផ្សេងៗ ខ្ញុំពិតជាសោកស្តាយណាស់សម្លាញ់នៃការបាត់បង់សម្លាញ់បែបនេះ ការរាប់អានជិត ២០ ឆ្នាំរបស់ពួកយើង យូរហើយ ហេតុអីឯងទៅដោយមិនលាសូម្បី១មាត់! សម្លាញ់… ឯងហត់ហើយ សូមឯងទៅកាន់សុគតិភពចុះ (28/02/22) លាហើយមិត្ត លារហូត គ្មានថ្ងៃជួប ! រវល់ភ្លេចសួរ ដល់ពេលដឹង គឺដឹងមិនអាចតបបាន!»៕