រំជួលចិត្ត! សុខ រ៉ាស៊ី ទម្លាយរឿងស្រណោះនេះកណ្តាលយប់ ពេលបងប្រុសចាកលោក
នៅយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ មហាជន និង អ្នកក្នុងចង្កោមសិល្បៈបានទទួលដំណឹងដ៏ក្រៀមក្រំមួយ ដោយលោក អៀង ចេនឡា បានទទួលមរណភាពហើយនៅមុននេះបន្តិច។
មរណភាពរបស់សិល្បកររូបនេះ បានចែកចាយដោយគណនីហ្វេសប៊ុកមួយមានឈ្មោះថា Pich Tepi ដែលគេស្គាល់ថាជាប្អូនថ្លៃនៃតារាប្រុសរូបនេះ។ ជាមួយដំណឹងមរណភាពនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រ និង មិត្តសិល្បៈជាច្រើនសម្តែងក្តីរន្ធត់ចិត្ត និង សោកសៅយ៉ាងខ្លាំង ក្នុងនោះក៏មានការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ក្រុមគ្រួសារសពផងដែរ។
បើងាកទៅមើលលោក សុខ រ៉ាស៊ី ដែលជាប្អូនប្រុសបង្កើតតារាសម្តែងប្រុសរូបនេះវិញ បានបង្ហោះសារយ៉ាងសោកសៅពោរពេញដោយទុក្ខក្រៀមក្រំថា ៖ “ហេតុអីទេវតាធ្វើបាបខ្ញុំម៉្លេះ បងប្អូន សល់តែពីរនាក់ ឥលូវបងប្រុសខ្ញុំចាកចេញទៅម្នាក់ទៀតហើយ!”។
សារមួយប្រយោគនេះ បានបង្ហាញពីក្តីអាឡោះអាល័យជាពន់ពេករបស់លោក សុខ រ៉ាស៊ី ចំពោះបងប្រុស ដែលបានទទួលមរណភាពនោះ រហូតធ្វើមហាជនអ្នកគាំទ្រ នឹកស្រណោះតាមមិនស្ទើរឡើយ។
គួរឱ្យដឹងដែរថា លោក អៀង ចេនឡា បានទទួលមរណភាព គឺបន្ទាប់ពីលោកបានកើតជំងឺរលាកស្រោមខួរធ្ងន់ធ្ងរកាលពីមួយរយៈខ្លីមុន ដែលមានអាការរវើរវាយនិយាយលែងដឹងអី គួរឱ្យអាណិតបំផុត៕