ប៉ូលិសនឹងទម្លាយលទ្ធផលស៊ើបលើទូរស័ព្ទរបស់ Tangmo និង អ្នកពាក់ទាំង ៥ នាក់
មកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះមានរយៈ ៣ ថ្ងៃហើយ បន្ទាប់ពីគេបានរកឃើញសាកសពតារាស្រី Tangmo ហើយរឿងរ៉ាវនៃករណីស្លាប់របស់តារាស្រីរូបនេះ នៅតែពោរពេញដោយភាពអាថ៌កំបាំងនៅឡើយ យ៉ាងណាពេលនពសមត្ថកិច្ចក៏កំពុងតែដុតដៃដុតជើងស៊ើបឱ្យលម្អិតលើកករណីនេះដែរ។
យ៉ាងណាមិញ ថ្ងៃទី ២៨ ខែកុម្ភៈ នេះដែរ បើតាមសារព័ត៌មាន khaosod បានចុះផ្សាយឱ្យដឹងថា មកដល់ពេលនេះសមត្ថកិច្ច បាន និង កំពុងបើកការស៊ើបអង្កេតលើមុខសញ្ញាថ្មីហើយ នោះគឺលើទូរស័ព្ទរបស់តារាស្រី Tangmo និង របស់អ្នកពាក់ព័ន្ធទាំង ៥ ទៀត ដែលរួមដំណើរលើទូក។
បើតាមលោកវរសេនីយ៍ឯក Siriwat Dee Por អគ្គមេបញ្ជាការរងនៃ TCSD ក្នុងនាមជាអ្នកនាំពាក្យរបស់ស្ថាប័ន TCSD បានបង្ហើបឱ្យដឹងថា ពេលនេះគេបាននាំយកទូរស័ព្ទដៃរបស់តារាសម្ដែងស្រី Tangmo និង អ្នកពាក់ព័ន្ធហេតុការណ៍នេះ មកកាន់ TCSC ដើម្បីជួយពិនិត្យ និង កំណត់លើមុខសញ្ញាផ្សេងៗតាមបច្ចេកទេសហើយ។
ក្នុងនោះដែរ នាយកនៃក្រុមស៊ើបអង្កេតនៃស្ថាប័ន TCSD នេះ បញ្ជាក់ថា នឹងពិនិត្យលើរាល់ទិន្នន័យទូរស័ព្ទទាំងអស់ លើបញ្ហាផ្សេងៗតាមបច្ចេកទេសទំនើប។ ជាមួយគ្នានេះដែរ ត្រូវបានគេរំពឹងថា ការស៊ើបលើទូរស័ព្ទនេះនឹងរួចរាល់នៅក្នុងសប្តាហ៍នេះ ហើយនឹងបង្ហាញលទ្ធផលជាផ្លូវការផងដែរ៕
ប្រភព ៖ khaosod