Anna មិត្តជិតស្និទ្ធរបស់ Tangmo ចេញផ្តល់បទសម្ភាស ក្រោយផ្ទុះសង្ស័យរឿងលើទូក
ការស្លាប់របស់តារាសម្ដែងស្រី Tangmo ដែលបានជិះទូកទៅកម្សាន្តញ៉ាំអាហារជាមួយនឹងក្រុមមិត្តភក្តិ ប៉ុន្តែទំនងជា Tangmo ធ្លាក់ពីទូក ខណៈកំពុងបត់ជើងតូចនៅខាងក្រោយទូក ដែលបញ្ហានេះពីដំបូងករណីនេះ ហាក់ដូចជាចេញមកដោយចៃដន្យ។
ប៉ុន្តែដោយមានការសង្ស័យមិត្តភក្តិជាច្រើនដែលបានទៅជាមួយនៅថ្ងៃកើតហេតុនោះ តាំងពីថ្ងៃដែល Tangmo បានបាត់ខ្លួន រហូតធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនចេញមកវិភាគហេតុការណ៍ផ្សេងៗជាពិសេសអំពី Tangmo នៅលើទូក មានតែ អ្នកចាត់ការប៉ុណ្ណោះដែលនៅជិតហើយដឹង។ រហូតមកដល់ពេលនេះ វាបានក្លាយជាសំនួរថា Tangmo ទៅលើទូកដើម្បីជិះកម្សាន្ត ឬ មានបញ្ហាអ្វីខុសនៅលើទូកនោះ?
ហើយវាកាន់តែស្មុគស្មាញ ពេលដែលម្ដាយរបស់ Tangmo ចេញមកប្រាប់ថា ថ្ងៃនោះកូនរបស់គាត់មិនមែនទៅញ៉ាំអាហារធម្មតាជាមួយនឹងក្រុមមិត្តភក្តិនោះទេ។ ប៉ុន្តែជាការទទួលការងារថត នៅលើទូក តើនាងជិះទូកជាធម្មតាយ៉ាងម៉េច? ត្រូវតែប្រាប់គ្នាជាមុនសិន។
ទោះជាយ៉ាងណា នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២២ បើតាមរយៈការផ្តល់បទសម្ភាសរបស់ Anna ដែលត្រូវមិត្តជិតស្និទ្ធនឹង Tangmo ជាមួយនឹង Daily News ហើយក៏ស្ថិតនៅក្នុងក្រុមជួយសង្គ្រោះចល័តស្វែងរក Tangmo ផងដែរ។
ក្នុងនោះដែរ Anna បាននិយាយថា នៅថ្ងៃកើតហេតុ Tangmo បានផ្ញើសារអ៊ឹចឹង៖ «ខ្ញុំត្រូវទៅជិះទូក ហើយញ៉ាំអាហារពេលល្ងាចជាមួយអ្នកចាត់ការ» ប៉ុន្តែជាធម្មតា Tangmo មិនទទួលយកការងារកម្សាន្តទេ។ ដូច្នេះគាត់ក៏មិនភ្ញាក់ផ្អើលទេ ដែលបានទៅនោះ អាចថាលើកនេះជាការញ៉ាំអាហារលក្ខណៈឯកជន ដោយមានអ្នកចាត់ការ និង មិត្តភក្តិជិតស្និទ្ធ ផងដែរ ហើយអ្នកនៅលើទូកផ្សេងទៀត គាត់មិនបានស្គាល់ពីមុនទេ។
ត្រឡប់មកនិយាយដល់ពិធីបូជាសព គឺត្រូវរង់ចាំការធ្វើកោសល្យវិច័យសិន ហើយទុកឱ្យក្រុមគ្រួសារសម្រេចចិត្ត ប៉ុន្តែ Anna ធ្លាប់បានដឹងពីមុនថា Tangmo កាលនៅរស់ចង់ស្នើសុំបរិច្ចាគរូបកាយរបស់គេ ប៉ុន្តែខាងមន្ទីរពេទ្យនឹងទទួលយកស្នើសុំនេះឬអត់ មានទាន់ដឹងច្បាស់ទេ ព្រោះវាជាបញ្ហាខាងគ្រួសារ។
ជាមួយគ្នានោះ Anna ក៏បានបង្ហើបប្រាប់ថា អ្វីដែលនាងដឹងនឹងធ្វើដើម្បី Tangmo គឺ នាងស្រឡាញ់សង្សារនាងខ្លាំងណាស់ ពេលនេះនាងចង់រកការងារធ្វើឱ្យលោក ដើម្បីឱ្យ Bird មានការងារស្ថិរភាព៕