អុញ! ក្រោយបែកស្នេហ៍ពីនាយប៉ូលិស Pat ត្រូវគេហៅថា Pat 8G តែនាងឆ្លើយតបបែបនេះ
ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថាតារាស្រី Pat Napapa គឺជាតារាស្រី មេម៉ាយកូន ១ ដែលតស៊ូចិញ្ចឹមកូនតែម្នាក់ឯងក្រោយពីលេងលះជាមួយនឹងស្វាមី។ ទោះបីជាមេម៉ាយមែន តែបើងាកមើលសម្រស់តារាស្រីរូបនេះវិញស្ទើរតែក្រមុំនៅលីវមិនបានប្រហែលផង ព្រោះនាងជាមនុស្សស្រឡាញ់ខ្លួនណាស់ថែសម្រស់មិនឱ្យចាញ់ក្រមុំឡើយ។
ក្រោយពីមានឈ្មោះមេម៉ាយមក គេសង្កេតឃើញថាតារាស្រីរូបនេះក៏មិនទុកខ្លួនឱ្យនៅទំនេរដែរ។ ជារឿយនាងតែងមានទំនាក់ទំនងស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះសូវដាច់ តែស្នេហារបស់នាងហាក់មិនបានជាប់លាប់យូរអង្វែងនោះឡើយ។ តួយ៉ាងកាលពីថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ តារាស្រីរូបនេះទើបតែប្រកាសចែកផ្លូវគ្នាជាមួយសង្សារថ្មីដែលជាប៉ូលិសវ័យក្មេងរូបសង្ហា លោក Nine Napat ទៀតបាត់ទៅហើយ។
ក្រោយពីចែកផ្លូវគ្នាជាមួយនឹង លោក Nine តារាស្រីរូបបានជាប់រហ័ស្សនាមថា Pat 8G ព្រោះថានាងជាតារាស្រីបែកភ្លាមមានអ្នកស្អំបេះដូងភ្លែត មិនទុកខ្លួនឱ្យទំនេរយូរឡើយ។ ដូចករណីខណៈនេះអ៊ីចឹង ក្រោយពីបែកអ្នកកំលោះ Nine តារាស្រី Pat តែងតែមានអ្នកមកទាក់ទងបន្តបន្ទាប់ តែនាងហាក់បដិសេដសិនមិនទាន់ទំនេរអាចបើកទទួលយកអ្នកណាទៀតទេ។
ថ្លែងក្នុងបទសម្ភាសកម្មវិធីកម្សាន្តមួយ Pat បាននិយាយថា ទោះបីនាងមិនទាន់ជួបអ្នកជាក់លាក់នឹងនាងក្ដី នាងក៏មិនបញ្ហានោះដែរ ព្រោះនាងមានក្ដីស្រឡាញ់ផ្សេងដែរជាក់លាក់ ជាពិសេសកូនប្រុសនាងតែម្ដង ព្រោះកូននាង គឺជាកាដូពិសេសមួយ ហើយក៏ជាក្ដីស្រឡាញ់តែមួយគត់ដែលស្មោះត្រង់ជាមួយនាង។ លើសពីនោះ នាងបន្តថា នាងមានការងារល្អធ្វើ ប៉ុណ្ណឹងវាក៏គ្រប់គ្រាន់ហើយ សម្រាប់បើអ្នកថ្មីចូលមកទាក់ទងនាងពេលនេះ គឺមិនបាច់ទេ ព្រោះនាងពុំមានពេលវេលាគ្រប់គ្រាន់ឡើយ ណាមួយនាងចង់ធ្វើឱ្យសប្បាយចិត្តផង៕