ក្នុងថ្ងៃកំណើត សង្សាររបស់តារាចម្រៀង Tor បានត្រឹមពោលពាក្យយ៉ាងកម្សត់
ប្រិយមិត្ត ប្រាកដជាបានស្គាល់មកហើយ ពីអ្នកអានព័ត៌មានល្បី Bright ហើយនាងក៏ជាម្ចាស់បេះដូងរបស់តារាចម្រៀង ក៏ដូចជាតារាសម្តែងល្បី លោក Tor Saksit ដែរ។ ថ្មីៗនេះ នាងពិតធ្វើឱ្យមហាជនស្រណោះតែម្តង ពោលគឺ ដោយសារតែនៅក្នុងថ្ងៃកំណើតរបស់នាងកាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ មិនមានវត្តមានរបស់ម្តាយជាទីស្រឡាញ់នាង នៅក្បែរដូចរាល់ឆ្នាំឡើយ។
ក្នុងនោះ នាងបានត្រឹមបង្ហោះសារនៅថ្ងៃកំណើតខ្លួនយ៉ាងដូច្នេះថា ៖ «ថ្ងៃកំណើតឆ្នាំនេះ កូនមានអារម្មណ៍ថាខុសប្លែកពីរាល់ឆ្នាំ ព្រោះឆ្នាំនេះម្តាយមិនបាននៅក្បែរកូនដូចឆ្នាំមុនឡើយ តែកូនដឹងថា មិនថាវត្តមានម្តាយនៅទីណា ឬឆ្ងាយពីកូនប៉ុណ្ណាក៏ដោយ តែម្តាយនៅតែឃុំគ្រងកូន និង ជូនពរកូនពីចម្ងាយជាក់ជាពុំខាន»។
យ៉ាងណាមិញ ក្រោយឃើញនាងបង្ហោះសារបែបនេះ មានមហាជន ក៏ដូចជាមិត្តនៅក្នុងសិល្បៈមិនតិចនោះទេ ដែលបានចូលទៅខមមិនជូនពរនាង ក៏ដូចជាផ្តល់កម្លាំងចិត្តដល់រូបនាងនោះ៕
ប្រភព៖ daradaily