អីយ៉ូយ! វ៉ៃហាំង និង យូប៊ីន ថតរូបរាប់សន្លឹក អ្នកគាំទ្របែរចាប់អារម្មណ៍មួយប៉ុស្តិ៍នេះខ្លាំង
ដូចប្រិយមិត្តអ្នកតាមដានពីជីវិតតារាៗបានជ្រាបមកហើយថា ក្នុងចំណោមតារាប្រុសស្រីបានសម្តែងជាគូស្នេហ៍ក្នុងការងារលើជីវិតសិល្បៈ ក្លាយទៅជាគូស្នេហ៍ក្នុងជីវិតពិតនោះ ក៏មានកញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង ដូចគ្នាដែរ ហើយគិតមកដល់ពេលនេះអ្នកទាំង ២ ក៏ធ្លាប់បានប្រកាសជាសាធារណៈពីចំណងស្នេហ៍របស់ខ្លួនជាច្រើនឆ្នាំហើយ។
ពីមួយថ្ងៃទៅមួយថ្ងៃ មហាជនអ្នកគាំទ្រកាន់តែអន្ទះសារចង់ឃើញស្រីស្រស់ ស៊ិន យូប៊ីន និង ប្រុសសង្ហា ខាត់ វ៉ៃហាំង ដឹកដៃគ្នាចូលរោងជ័យឱ្យបានកាន់តែឆាប់កាន់តែល្អបំផុត ក៏ព្រោះតែកន្លងមកគូស្នេហ៍អ្នកសិល្បៈនេះ បានត្រឹមតែថតរូប Pre-Wedding លក្ខណៈថតស្បតពាណិជ្ជកម្មឱ្យហាងថតរូប និង បណ្តាក្រុមហ៊ុនមួយចំនួនប៉ុណ្ណោះ ប៉ុន្តែ Pre-Wedding របស់ជីវិតពិត គឺមិនទាន់មានឡើយ។
ជាក់ស្តែងបើគិតមកដល់ពេលនេះ រយៈពេលប្រមាណ ១០ ឆ្នាំ មកហើយ ដែលកញ្ញា ស៊ិន យូប៊ីន និង លោក ខាត់ វ៉ៃហាំង តែងប៉ះគ្នាថតរូបជាលក្ខណៈ Pre-Wedding ឱ្យហាងថតរូប G-Rise ហើយក៏ត្រូវបានមហាជនតែចាប់អារម្មណ៍ជារឿយៗ តែនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ រូបភាព Pre-Wedding ជាច្រើនសន្លឹកទើបតែថត និង ផុសឡើងនៅលើគណនីហ្វេសប៊ុករបស់តារាប្រុសស្រី ២ រូបខាងលើនេះជាច្រើនប៉ុស្តិ៍ មានរូបមួយសន្លឹកធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹក និង ពេញចិត្តយ៉ាងខ្លាំង។
រូបមួយសន្លឹកនោះ គឺជារូបដែលប្រុសស្អាត ខាត់ វ៉ៃហាំង បានយកមាត់ថើបនឹងមាត់ ស្រីស្អាត ស៊ីន យូប៊ីន ទើបជាហេតុធ្វើឱ្យអ្នកបានឃើញហើយពិតជានៅមិនស្ងៀម ដកភ្នែកមើលមិនបានពីភាពផ្អែមល្ហែមរបស់អ្នកទាំង ២ ឡើយ ក៏ព្រោះកន្លងមកបើទោះជាមានឈុតឆាកស្នេហាក្នុងសាច់រឿងច្រើនហើយក្តីរវាងអ្នកទាំង ២ តែរូបថតថើបមាត់គ្នាមួយសន្លឹកនេះ គឺពិតជាដូចរូបភាព Pre-Wedding កូនកំលោះក្រមុំត្រៀមនឹងចូលរោងការពិតប្រាកដអ៊ីចឹង៕