![អតីតស្វាមី Angela Baby បោះសម្តីមួយឆ្ងាញ់ ពេលត្រូវគេឆ្កឹះសួររឿងថ្ងៃបុណ្យក្តីស្រឡាញ់](https://www.popular.com.kh/wp-content/uploads/2022/02/News00-2.jpg)
អតីតស្វាមី Angela Baby បោះសម្តីមួយឆ្ងាញ់ ពេលត្រូវគេឆ្កឹះសួររឿងថ្ងៃបុណ្យក្តីស្រឡាញ់
កន្លងទៅ ១ខែហើយ បន្ទាប់ពីប្តីប្រពន្ធតារាសម្ដែងល្បីរបស់ចិន Huynh Xiaoming និង Angela Baby បានប្រកាសលែងលះ និងមានសកម្មភាពគួរឱ្យកត់សម្គាល់ជាច្រើន។ ខណៈពេលដែល Angela ត្រូវជាអតីតភរិយារីករាយនឹងជីវិតនៅលីវជាថ្មីម្ដងទៀតរបស់នាង ឃើញថា តារាសម្តែង Huynh ហាក់ដូចជាក្រៀមក្រំ និង ស្ងប់ស្ងាត់ជាងមុន ដោយបច្ចុប្បន្នតារាសម្ដែងរូបនេះ កំពុងផ្តោតអារម្មណ៍ និង ចំណាយពេលវេលាទៅលើរឿងថ្មី។
ទោះជាយ៉ាងណា កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២២ បើតាមប្រភពពី QQ បានទម្លាយពីបទសម្ភាសមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បង្ហាញពីការសន្ទនាគ្នារវាង លោក Huynh និង ពិធីករម្នាក់។ ស្រាប់តែពិធីករម្នាក់នោះ សួរទៅកាន់តារាប្រុសរូបនេះថា៖ «តើលោកអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់យ៉ាងម៉េចដែរ?» អាចនិយាយបានថានេះជាសំណួរដ៏រសើបសម្រាប់លោក Huynh Xiaoming ដែលទើបតែលែងលះគ្នាមិនយូរប៉ុន្មាន។
ភ្លាមនោះ អ្នកគាំទ្រជាច្រើនគិតថា Huynh Xiaoming នឹងរកវិធីគេចបញ្ហា ប៉ុន្តែអតីតស្វាមី Angela Baby បានឆ្លើយសំនួរតែមួយថា៖ «ពេលនេះ ខ្ញុំនៅលីវ ប៉ុន្តែច្បាស់ណាស់អ្នកនៅលីវដូចខ្ញុំ នៅតែមានវិធីផ្ទាល់ខ្លួន ដើម្បីអបអរថ្ងៃបុណ្យនៃក្តីស្រឡាញ់បានដូចគ្នា»។ ចម្លើយនេះ ពិតជាធ្វើឱ្យមនុស្សជាច្រើនស្វាងក្នុងចិត្ត ហើយវាក៏មិនបានប៉ះពាល់ដល់អារម្មណ៍អ្នកណាម្នាក់ឡើយ ចំពោះសំនួររសើបនេះ៕