ឈិន សុធារី ប៉ះស្នេហ៍ឧកញ៉ាមានក្តីសុខខ្លាំង គ្រាន់តែពាក្យជូនថ្ងៃកំណើត ក៏ផ្អែមមុត
ស្ពាយឈ្មោះមេម៉ាយមកជាច្រើនឆ្នាំ ទីបំផុតតារាស្រី ឈិន សុធារី ក៏បានរកឃើញនូវអ្នកស្អំបេះដូងថ្មីហើយនៅពេលនេះ គឺជាឧកញ៉ាសង្ហាម្នាក់ ដោយកំពុងរស់នៅជាមួយគ្នាយ៉ាងមានក្ដីសុខ ព្រមទាំងបង្កើតជំនួញជាមួយគ្នាទៀត។
បន្ទាប់ពីបើកចំហចំណងស្នេហ៍មក គេកត់សម្គាល់ឃើញគូស្នេហ៍នេះផ្អែមផ្ហែមនឹងគ្នាខ្លាំងណាស់ ពោលគឺមិនចាញ់ស្នេហាក្មេងៗប៉ុន្មានឡើយ។ ជាក់ស្តែងថ្ងៃខួបកំណើតអតីតតារាស្រី ឈិន សុធារី គម្រប់អាយុ ៣៨ ឆ្នាំ កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍ដែលជាឧកញ៉ាបានពោលជូនពរយ៉ាងមានន័យដល់ ឈិន សុធារី និង ថែមទាំងបានហៅនាងថាប្រពន្ធសម្លាញ់ពេញៗមាត់ ពិតជាផ្អែមល្ហែមខ្លាំងណាស់។
គូស្នេហ៍ជាឧកញ៉ារបស់អតីតតារាស្រី ឈិន សុធារី ត្រូវបានគេស្គាល់ឈ្មោះថា កែវ ពិសិដ្ឋ ដោយលោកបានសរសេររៀបរាប់ជូននាងថា ៖ «រីករាយខួបកំណើតប្រពន្ធសម្លាញ់ ជូនពរអូនសម្រស់កាន់តែស្អាត មានស្នាមញញឹមឱ្យបានច្រើន ពោរពេញទៅដោយថាមពលនៃក្ដីស្រឡាញ់សម្រាប់បងឱ្យបានច្រើនៗជារៀងរហូត និង សូមអរគុណ បងអ្នកឧកញ្ញ៉ា បងឧកញ្ញ៉ា បងៗឯកឧកត្ដមទាំងអស់ លោកជំទាវទាំងអស់បានមកផ្ដល់កិត្តិយស និង បានជួយរៀបចំកម្មវិធីឥតព្រាងទុកក្នុងកម្មវិធីថ្ងៃពិសេសភរិយារបស់ប្អូនដោយក្ដីការគោរព»។
ងាកទៅមើលពីអតីតតារាស្រី ឈិន សុធារី វិញ ក៏បានបង្ហាញពីអារម្មណ៍រំភើបចិត្ត និង បានហៅគូស្នេហ៍ជាឧកញ៉ាថាឧត្តមស្វាមីពេញៗមាត់ដែរ ជាមួយនឹងពាក្យពេចន៍អរគុណឧត្តមស្វាមីជាទីស្រឡាញ់បានរៀបចំកម្មវិធីជាលក្ខណៈគ្រួសារនេះឡើង៕