កំពុងផ្ទុះរឿង ១ ២ ឆ្នូត! ស្រាប់តែ ជា សុវណ្ណនរាហ៍ បង្ហាញសញ្ញាតេស្តចេញ ២ ឆ្នូត តែដឹងរឿងពិតហួសចិត្ត
ពិតណាស់ ថ្មីៗនេះ ជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុង កំពុងតែផ្ទុះរីករាលខ្លាំងក្នុងប្រទេស ដែលឃើញថាមហាជនកំពុងធ្វើការតាមដានសុខភាព និងបង្ហាញ ពីលទ្ធផលតេស្តរហ័សរៀងៗខ្លួនលើបណ្ដាញសង្គម។
ដោយឡែកស្របពេលនេះដែរ ស្រាប់តែបានឃើញ តារាសម្ដែងប្រុសរូបសង្ហា លោក ជា សុវណ្ណនរាហ៍ ក៏បានបង្ហាញពីលទ្ធផលតេស្តរហ័សរបស់ខ្លួន ដែលឃើញចេញសញ្ញា ២ ឆ្នូត ធ្វើឱ្យអ្នកគាំទ្រ និងអ្នកសិល្បៈជាច្រើន ភ័យបុកពោះ និងបង្ហាញពីការព្រួយបារម្ភគ្រប់គ្នាដោយគិតថា លោក បានឆ្លងជំងឺកូវីដ-១៩ ប្រភេទថ្មីនេះ។
ក្នុងនោះ លោក ជា សុវណ្ណនរាហ៍ បានបង្ហោះរូបភាពឧបករណ៍តេស្តរហ័ស ព្រមទាំងបានភ្ជាប់ជាមួយសារថា ៖ «សុំ Public ខ្ញុំ 2 ឆ្នូតហើយបងប្អូនក្រហមឡើងដិត»។
ដោយឡែក បន្ទាប់ពីមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្ញើល ព្រួយបារម្ភ និងសួរសុខទុក្ខលោកគ្រប់គ្នានោះ អ្វីដែលធ្វើឱ្យអ្នកគាំទ្រដឹងហើយហួសចិត្ត ខណៈដែរ តារាប្រុសរូបនេះ ក៏បានធ្វើការបញ្ជាក់ឱ្យដឹងថា ឧបករណ៍តេស្ត ដែល លោក បានតេស្តនេះ មិនមែនសម្រាប់តេស្តរកជំងឺកូវីដ-១៩ នោះទេ គ្រាន់តែជាការតេស្តពិនិត្យមើលអង់ទីគ័រប្រឆាំងជំងឺកូវីដ-១៩ ប៉ុណ្ណោះ ដែលចេញសញ្ហា ២ ឆ្នូតបង្ហាញថា លោក មានអង់ទីគ័រគ្រប់គ្រាន់ក្នុងខ្លួន។
ទន្ទឹមនឹងនោះ ក្រោយពីបានដឹងបែបនេះហើយ មហាជន ជាពិសេសអ្នកគាំទ្ររបស់ តារាសម្ដែងប្រុសរូបនេះ ក៏បានបង្ហាញការធូរចិត្តវិញ និងធ្វើការអបអរសារទរចំពោះ លោក ព្រមទាំងជូនពរឱ្យលោកចៀសផុតពីជំងឺនេះរហូតផងដែរ៕