បើកបង្ហាញមុខជំនួញលានដុល្លាររបស់គ្រួសារ Peach ដឹងហើយទន់ជង្គង់ស្រឹប
ប្រិយមិត្តមួយចំនួនមុខជាបានស្គាល់ច្បាស់ Peach Pachara តារាប្រុសវ័យ ២៨ ឆ្នាំ ដែលជាកូនរូបរាងសង្ហា មានចំណេះដឹង និងការសិក្សាខ្ពស់ ជាពិសេសមានទេពកោសល្យសិល្បៈអាចច្រៀង និងសម្តែងបានយ៉ាងប៉ិនប្រសប់។
Peach ជាទាយាទត្រកូល «Chirathivat» មហាសេដ្ឋីប្រចាំប្រទេសថៃ ដែលមានមុខជំនួញតម្លៃរាប់លានដុល្លារក្នុងដៃ ដោយក្រុមគ្រួសាររបស់លោក គឺជាម្ចាស់ក្រុមហ៊ុន Central Group។
អាជីវកម្មសំខាន់ៗរួមមានដូចជា ផ្សារទំនើប Central ដែលមានជាង ៤០ សាខាក្នុងប្រទេសថៃ, Zen Department Store, Robinson Department Store, អាជីវកម្មសណ្ឋាគារយីហោ Centara Grand, Centara, Centra និង Cosi, ហាងលក់ពេជ្រ Diamond Today ជាដើម។
ក្រៅពីនេះ Central Group ក៏ជាអ្នកចែកចាយអាជីវកម្មម្ហូបអាហារប្រចាំប្រទេសថៃ ដែលមានយីហោល្បីៗដូចជា Mister Donut, KFC, Auntie Anne’s, Pepper Lunch ជាដើម។
លើសពីនេះទៅទៀត Peach ផ្ទាល់ក៏ជាម្ចាស់មុខជំនួញតម្លៃ ៤០០ លានដុល្លារ នោះគឺម្ចាស់យីហោ Potato Corner ជាភោជនីយដ្ឋានដំឡូងបំពងល្បីឈ្មោះ ដែលបច្ចុប្បន្នមានជាង ៦០ សាខាទូទាំងប្រទេស៕
ប្រភព៖ Sanook