រៀបការ ៨ ឆ្នាំហើយ ភរិយាមិនព្រមយកកូន រីឯ Siwat បានត្រឹមពោលពាក្យនេះឡើង
មកទល់ពេលនេះ ៨ ឆ្នាំទៅហើយ ដែលតារាសម្តែង ក៏ដូចជាពិធីករប្រុសលោក និង តារាសម្តែងស្រី Amy បានរៀបការសាងសុភមង្គលជាមួយគ្នានោះ។ ជាក់ស្តែង មកទល់ពេលនេះឃើញថា បើទោះបីជារៀបការយូរហើយក្តី តែអ្នកទាំងពីរនៅពុំទាន់ទទួលបានទាយាទស្នងត្រកូលឡើយ ខណៈមិត្តភក្តិរៀបការស្រករគ្នា គេមានកូនហើយអស់ក៏ដោយនោះ។
កន្លងមក អ្នកទាំងពីរក៏ធ្លាប់បានបង្ហើបម្តងរួចមកហើយ ជុំវិញមូលហេតុមិនទាន់យកកូននេះ ដោយសារតែតារាស្រី Amy នៅពុំទាន់ចង់បាននៅឡើយ។
តែទោះជាយ៉ាងណា បើងាកទៅមើលស្វាមីរបស់ Amy លោក Siwat ឯណោះវិញ លោកហាក់បីចង់មានទាយាទស្នងត្រកូលណាស់ ប៉ុន្តែដោយសារតែភរិយាមិនទាន់ចង់បាន ដូច្នេះលោកបានត្រឹមពោលពាក្យនេះឡើង នៅក្នុងកម្មវិធី Youtube ផ្ទាល់របស់លោកកាលពីពេលកន្លងទៅថា ៖ «បើភរិយាមិនចង់បានកូនហើយ លោកក៏ច្រានវាចោលតែម្តងទៅ មិនអីនោះទេ ពួកយើងរស់នៅបែបនេះក៏រីករាយណាស់ទៅហើយ វាក៏មានក្តីសុខមួយបែបដែរ»។
ទោះជាយ៉ាងណា សម្រាប់មហាជនអ្នកគាំទ្ របើទោះបីជាបានឮពាក្យនេះចេញពីមាត់សមីខ្លួនក៏ដោយ តែពួកគេនៅតែសង្ឃឹមថា ថ្ងៃណាមួយអ្នកទាំងពីរនឹងមានបុត្រនឹងគេ បើទោះបីជាត្រូវរង់ចាំរយៈពេលយូរ ឬក៏ឆាប់ក៏ដោយ៕
ប្រភព៖ Thairath