![ផ្ទុះកក្រើក Brad Pitt កំពុងដាក់ពាក្យប្តឹង Angelina Jolie លើរឿងសំខាន់នេះ](https://www.popular.com.kh/wp-content/uploads/2022/02/Untitled-1-8.jpg)
Brad Pitt កំពុងប្តឹងអតីតភរិយា Angelina Jolie ពីបទលក់ភាគហ៊ុនរបស់នាងនៅក្នុងចំការទំពាំងបាយជូរបារាំងមួយកន្លែងដែលពួកគេបានទិញជាមួយគ្នា។ យោងតាមបណ្តាញសារព័ត៌មាន BBC បានឲ្យដឹងថា អតីតគូស្នេហ៍រូបនេះ បានទិញភាគហ៊ុននៅក្នុងចម្ការ Chateau Miraval ក្នុងឆ្នាំ 2008 អំឡុងពេលរៀបការនៅទីនោះ និង គ្រប់គ្រងរួមគ្នាបានប្រាំមួយឆ្នាំ។
Pitt បាននិយាយថាគាត់ និង អតីតប្រពន្ធរបស់គាត់ កំណត់ថានេះជាទ្រព្យរួម និង បានឯកភាពមិនលក់ភាគហ៊ុនរបស់ពួកគេដោយគ្មានការអនុញ្ញាតឡើយ ដរាបណាមានការព្រមព្រៀងគ្នា។ ប៉ុន្តែពេលនេះ យើងសង្កេតឃើញថាលោកស្រី Jolie បានលក់ភាគហ៊ុនរបស់នាងទៅឱ្យក្រុមហ៊ុនផលិតស្រាមួយដែលជាកម្មសិទ្ធិរបស់រុស្ស៊ី នេះបើយោងតាមពាក្យបណ្តឹងរបស់អតីតស្វាមីនាង។
មេធាវីសហព័ទ្ធបានបង្ហើបប្រាប់អ្នកយកការណ៍ដោយនិយាយថា ភោគទ្រព្យចម្ការ Chateau Miraval ដែលរួមមានផ្ទះ និង ចម្ការទំពាំងបាយជូរនៅភាគខាងត្បូង តំបន់នៃប្រទេសបារាំងនេះ គឺជាដីមួយកន្លែង ដែលលោក Pitt ចូលចិត្តខ្លាំងបំផុត ហើយត្រូវបានគេរាយការណ៍ថា៖ «ចំការទំពាំងបាយជូរដ៏ធំមហាសាលរួមទាំងអគារភូមិគ្រឹះដ៏ស្កឹមស្កៃនេះ ពួកគេបានទិញរួមគ្នាក្នុងតម្លៃប្រហែល ២៥ លានអឺរ៉ូ (ទ្រព្យសហព័ទ្ធ) ហើយលោកកំពុងធ្វើការគ្រប់គ្រងក្នុងជំហានអភិវឌ្ឍ ក្នុងគម្រោងជោគជ័យអន្តរតំបន់ដែលបោះទុនក្នុងតម្លៃរាប់លានដុល្លារដែលពេលនេះត្រូវបានលក់តាមទំនើងចិត្តដោយអតីតភរិយាលោក» នេះបើតាមសេចក្តីរាយការណ៍ពីតារាសម្តែងអតីតស្វាមីអ្នកនាង Angelina Jolie លោក Brat Pitt ។
ក្នុងករណីនេះ លោកស្រី Jolie មិនទាន់ធ្វើអត្ថាធិប្បាយបកស្រាយនៅឡើយទេ។ ចង់ដឹងថាវិវាទសហព័ទ្ធនេះនឹងឈានដល់ដំណោះស្រាយយ៉ាងណា កុំភ្លេចតាមដានជាមួយប្រជាប្រិយពេលមានសេចក្តីរាការណ៍បន្ថែមឆាប់ៗនេះ៕