គឹម លីហ្សា ឆេះដុំ ព្រលះអ្នកលេងហ្វេសប៊ុកម្នាក់ ក្រោយថានាងមុខមិនសមជាតារា
តារាសម្ដែងអ្នកនាង គឹម លីហ្សា បានបង្ហោះសារធ្វើឱ្យមហាជនអ្នកគាំទ្រនាងផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដោយនៅសុខៗ តារាស្រីរូបនេះបានបង្ហោះសារព្រលះអ្នកលេងហ្វេសប៊ុកម្នាក់ ក្រោយបុគ្គលរូបនោះថាឱ្យនាង មានមុខមាត់មិនសមធ្វើជាតារា។
ដំណើរដើមទងនៃរឿងនេះបានកើតឡើង បន្ទាប់ពីអ្នកលេងហ្វេសប៊ុកម្នាក់ បានខំមិនថាឱ្យតារាសម្ដែង គឹម លីហ្សា ថា ៖ «មុខចឹងតារាដែរ»។ គ្រាន់តែឃើញសំណេរមួយឃ្លានេះភ្លាម គឹម លីហ្សា ហាក់លែងទុកមុខរាប់គ្នាតទៅទៀត បានចេញមុខបង្ហោះសារនៅមុននេះបន្តិចថា ៖ «មុខខ្ញុំអត់សមជាតារា ចុះមុខមីងឯងបានសមជាតារាមែនមីង? ខ្ញុំមើលមុខមីងស្អាតចុយម្រាយហើយមីង ជូលី កូនឡុង ចុក ឬមិនចុកអត់ទើសក្បាលមីងឯងសោះ រមាស់KDមែនមីង បើរមាស់ណាស់រកអីរុកលេងទៅមីង កុំទំនេរទើសគេចឹង»។
ក្រោយតារាស្រី គឹម លីហ្សា បង្ហោះសារដ៏ហួសចិត្តមួយនេះក៏ធ្វើឱ្យមិត្តភក្ដិក្នុងរង្វង់សិល្បៈ ក៏ដូចជាមហាជនអ្នកគាំទ្រនាង ផ្ទុះការខំមិនបញ្ចេញយោបល់បែបហួសចិត្តជាខ្លាំង ព្រោះថាកន្លងមក គឹម លីហ្សា គឺជាស្រីស្អាត តែងត្រូវបានមហាជនលើកសរសើរផ្នែកសម្រស់ជារឿយៗ ចំណែកសាច់ឈាមក៏ភ្លឺថ្លា ថែមទាំងជាអ្នកជំនួញស្រីដ៏ពូកែវ័យក្មេងមួយរូប៕