Sririta នាំកូនទៅលេងទឹកម្តង គេមិនចាប់អារម្មណ៍កូន តែបែរជាចាប់អារម្មណ៍ម៉ាក់ៗវិញ
ថ្មីៗនេះ តារាស្រី Sririta Jensen បាននាំកូនប្រុសដំបូងរបស់នាងឈ្មោះ Kawin ទៅហែលទឹកលេងនៅអាងហែលទឹក យ៉ាងសប្បាយរីករាយ និង ពោរពេញដោយសុភមង្គល។
រូបភាពដែលតារាស្រី Sririta នាំកូនលេងក្នុងអាងហែលទឹកនោះ បានធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ ដោយមើលទៅបង្ហាញពីភាពកក់ក្ដៅ រវាងម្តាយ និង កូន យ៉ាងខ្លាំង ប៉ុន្តែក្នុងរូបភាពនោះមហាជនជាច្រើន បែរជាផ្តោតការចាប់អារម្មណ៍សំខាន់ទៅលើតារាស្រី Sririta ដែលជាម៉ាក់ៗខ្លាំងទៅវិញ ព្រោះតែនាងបានរំលេចខ្លួនក្នុងឈុតប៊ីគីនីពណ៌ស បង្ហាញចង្កេះតូចមួយក្ដាប់ ទាក់ទាញមិនធម្មតាទេ។
មួយវិញទៀត តាមរយៈឈុតមួយនេះ បានធ្វើឱ្យតារាស្រី Sririta ក្លាយជាទីចាប់អារម្មណ៍របស់មហាជនជាច្រើន ជាមួយនឹងការលើកសរសើរពីសម្រស់ និង ការថែរក្សាដងខ្លួនរបស់នាងឱ្យនៅតែស្អាត បើទោះបីក្លាយជាអ្នកម៉ាក់គេក្តី។ ជាមួយនឹងការបង្ហាញរូបភាពលេងទឹកជាមួយនឹងកូនប្រុសនោះដែរ តារាស្រី Sririta ក៏ត្រូវបានគេលើកឡើងជាប្រធានបទថា ៖ «ជារូបភាពមួយឃើញហើយ គឺពោរពេញដោយភាពកក់ក្តៅ» ផងដែរ៕