ក្ដៅៗ! ទីបំផុត Mike ចេញមុខនិយាយពាក្យនេះដាក់ Pooklook ក្រោយលែងប្រើឈ្មោះសង្សារដូចមុន
កាលពីពេលថ្មីៗនេះ ប្រិយមិត្តប្រាកដជាបានជ្រាប់ច្បាស់ហើយណីទំនាក់ទំនងរបស់ តារាស្រី PookLook និង Mike ក្រោយខាងស្រីចេញមុខបង្ហើបក្នុងកម្មវិធីផ្តល់បទសម្ភាសមួយថា នាង និង Mike មិនមានប្រើឈ្មោះជាសង្សារនឹងគ្នានោះទេ តែជាមិត្តយល់ចិត្ត ហើយក៏មិនបានមានន័យថាទំនាក់ទំនងនាង និង Mike ត្រូវចប់នោះដែរ គ្រាន់តែមិនប្រើឈ្មោះថាសង្សារតែប៉ុណ្ណោះ។
លើសពីនេះទៅទៀតនាងក៏បង្ហើបថាបច្ចុប្បន្ននាងពិតជាមានក្ដីសុខណាស់ចំពោះទំនាក់ទំនងដែលនាង និង តារាប្រុស Mike មានឱ្យគ្នានាពេលនេះ បើទោះបីមិនបានប្រើឈ្មោះជាសង្សារក៏ដោយនោះ។
ទោះជាយ៉ាងណា ជុំវិញរឿងរ៉ាវមួយនេះដែរ ខាងតារាប្រុស Mike ក៏បានចេញមុខទម្លាយនៅក្នុងបទសម្ភាសមួយដូចគ្នា បន្ទាប់ពី Pooklook បានទម្លាយទំនាក់ទំនងរវាងលោក និង នាងប្ដូរមកជាពាក្យត្រឹមមិត្តនោះ។ ក្នុងនោះលោកក៏បានបង្ហើបដោយមិនលាក់បាំងថា ៖ « ដូចដែលបានប្រាប់អ្នកទាំងអស់គ្នាហើយ លោកមិនគិតថាត្រូវជាឋានៈអ្វីនឹង PookLook នោះទេ ហើយការហាមគ្នាមិនឱ្យមានអ្នកថ្មីលោកក៏អូខេ តែថាសម្រាប់លោកប្រសិនបើ Pooklook ចង់រកអ្នកថ្មីលោកក៏មិនបានហាមឃាត់នោះដែរ តែអ្វីដែលសំខាន់ពេលនេះយើងទាំងពីរនឹងធ្វើរឿងនៅថ្ងៃនេះឱ្យល្អ និង មានក្តីសុខបំផុត ចំណែករឿងឋានៈស្នេហ៍ថាមានឈ្មោះជាអ្វីនឹងគ្នានោះ វាមិនសំខាន់ទេ ទុកឱ្យវាជារឿងអនាគតទៅចុះ ព្រោះលោក និង Pooklook មិនបានផ្តោតសំខាន់ទៅលើឈ្មោះថាជាគូស្នេហ៍ ឬសង្សារអ្វីនោះឡើយ »។
គួរបញ្ជាក់ដែរថា សម្រាប់គូស្នេហ៍មួយគូនេះអ្នកទាំងពីរមិនបានបញ្ចប់ទំនាក់ទំនងស្នេហ៍នោះទេ ដូចដែលអ្នកទាំងពីរបានបង្ហើបអ៊ីចឹងថា គ្រាន់តែអ្នកទាំងពីរមិនចង់ប្រើឈ្មោះថា ជាសង្សារនឹងគ្នាតែប៉ុណ្ណោះ តែក្តីស្រឡាញ់ និង ការបារម្ភហួងហែងនៅដដែល៕
ប្រភព៖ daradaily