Baifern អួលដើម-ក ពេលឃើញផ្ទះថ្មីតម្លៃជិត ៣ លានដុល្លារសង់ជិតរួច
កាលពីអំឡុងខែកក្កដា ឆ្នាំ ២០២១ តារាស្រីលំដាប់ជួរមុខប្រចាំប្រទេសថៃ Baifern Pimchanok បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាងខ្លាំង ក្រោយនាងបានបើកបង្ហាញទិដ្ឋភាពផ្ទះថ្មីដែលកំពុងសាងសង់បានប្រមាណជាង ១០ ភាគរយ។ ហើយជាពិសេសនោះគឺផ្ទះមួយនេះ នាងបានចំណាយដើមទុនក្នុងការសាងសង់ប្រមាណជាង ៨០ លានបាត (ប្រមាណជាង ២ លាន ៤ សែនដុល្លារ)។
យ៉ាងណាមិញក្រោយរំលងទៅជិតកន្លះឆ្នាំ តារាស្រីរូបនេះក៏បាននាំទស្សនិកជន ទៅមើលទិដ្ឋភាពទីតាំងផ្ទះថ្មីរបស់នាងជាថ្មីម្តងទៀត ដោយគេឃើញថា ពេលនេះ ផ្ទះរបស់នាងគឺបានលេចចេញជារូបរាងហើយ ដោយអាចនិយាយបានថាគឺសង់រួចបាន ៥០ ភាគរយហើយ។
បន្ថែមពីការទៅអាប់ដេតទិដ្ឋភាពផ្ទះថ្មី Baifern ក៏បានទម្លាយមូលហេតុ ដែលនាងសង់ផ្ទះនេះទាំងអួលដើម-ក ព្រោះតែរំភើបចិត្តខ្លាំងផងដែរ។ Baifern បានរៀបរាប់ថា៖ «ស្ទើរពេញមួយជីវិតហើយ នាងរស់នៅតែក្នុងខុនដូ បន្ទប់តូច កន្លែងគេងនឹងបន្ទប់ទឹកតែ ២ ជំហានពីគ្នា។ ហើយនាងរស់នៅមកបែបនេះរាប់ឆ្នាំ មិនដែលមានគំនិតគិតចង់ផ្លាស់ប្តូរ ឬចំណាយលុយលើអ្វីទាំងអស់ លុះពេលទៅលេងផ្ទះបងស្រី ឃើញផ្ទះធំបែរជាធ្វើអ្វីមិនត្រូវ រហូតក្លាយជាមនុស្សខ្លាចការរស់នៅក្នុងផ្ទះ»។
«ហើយក្រោយមកបងស្រីនាងក៏បានឱ្យយោបល់ពីការ ផ្លាស់ប្តូររបៀបរស់នៅ ហើយក៏ធ្វើផ្ទះនេះឡើងមក។ ផ្ទះមួយនេះសម្រាប់ Baifern គឺនាងចាត់ទុកថាជាកាដូជីវិតធំបំផុត ព្រោះនាងមិនធ្លាប់ចំណាយប្រាក់ ឬទិញរបស់អ្វីឱ្យខ្លួនឯងសោះឡើយក្នុងមួយជីវិតនេះ»។ នេះគឺជាកាដូជូនខ្លួនឯងជាលើកដំបូង ហើយវាចំណាយប្រាក់ញើសឈាមទាំងអស់របស់នាង ដែលបានសន្សំទុក ដើម្បីសាងសង់វាចេញជារូបរាង»៕
ប្រភព៖ Kapook