ទប់លែងជាប់! ម្តាយ Bow ចេញមុខពន្លះផាំងៗ អ្នករិះគន់កូនស្រីថាទាក់ទង Alek មុនបែក Mick
មួយរយៈចុក្រោយនេះតារាស្រី Bow Maylada ហាក់ត្រូវបានគេកត់សម្គាល់ឃើញថា ក្រោយបែក Mick Tongraya មកទាក់ទងនឹងតារាប្រុសរូបស្រស់ Alek Theeradeth មក នាងហាក់ទទួលបានពាក្យរិះគន់យ៉ាងចាស់ដៃតែម្តង ក្រោយនាងបង្ហាញមុខ និង ផ្អែមល្ហែមជាមួយគូស្នេហ៍ថ្មីនេះមក។
ជាក់ស្តែង នៅថ្ងៃទី ២០ ខែកុមម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះទៀត Bow ស្រាប់តែត្រូវបានអ្នកគាំទ្រម្នាក់ទៀតបានចូលទៅខមមិនរិះគន់នាងយ៉ាងស្ពឹកមុខថា ៖ «ខ្ញុំមិនចូលចិត្តគូនេះទេ ឃើញនាងឱ្យតែទាក់ទងជាមួយអ្នកណាគឺបង្ហាញខ្លាចតែគេមិនដឹង ចុងក្រោយត្រូវគេបោះបង់ចោលដដែល នៅមុខព័ត៌មានដូចជាល្អណាស់ តែខាងក្រៅវិញមិនដឹងទៅជាយ៉ាងណា ហើយសង្ឃឹមថា នាងនឹងមិនបានលួចទាក់ទង Alek មុនបែក Mick ទៅចុះ ហើយសង្ឃឹមថាស្នេហ៍ថ្មីលើកនេះទៅជាមួយគ្នាយូរអង្វែងផងដែរ ព្រោះបើបែកលើកនេះទៀតជឿទៅនៅមានមនុស្សជាច្រើនចាំសើចចំអកនាងហើយ »។
ក្រោយឃើញមតិរិះគន់កូនស្រីបែបនេះ ម្តាយរបស់តារាស្រី Bow Maylada ស្រាប់តែនៅពុំសុខបានចេញមុខព្រលះដល់អ្នកគាំទ្ររូបផាំងៗថា ៖ «ដំបូងត្រូវអគុណអ្នកឯង ដែលតែងតែតាមដានជីវិតកូនស្រីខ្ញុំ ខួរក្បាលកូនខ្ញុំមានតែមួយមិនចង់ឱ្យគិតរឿងដែលឈឺក្បាលនោះទេ ហើយក៏មិនបាច់ភ័យរឿងស្នេហារបស់កូនខ្ញុំនោះដែរ នាងមានក្តីសុខ ចំណែកអ្នកគាំទ្រដែលស្រឡាញ់នាងក៏មានក្តីសុខដូចគ្នាកុំបារម្ភ ហើយអ្នកឯងមិនចាំបាច់ដាក់ឈ្មោះ ប្រូហ្វាល់ ជាភាសារជប៉ុននោះទេ ព្រោះជនជាតិជប៉ុនមិនមាននិស្ស័យប្រភេទអ្នកនោះទេ តែយ៉ាងណាខ្ញុំមិនខឹងទេ មានតែអរគុណដែលនៅតាមដានជីវិតកូនខ្ញុំបែបនេះរហូតមក»។
ទោះជាយ៉ាងណា នេះវាជាលើកទី ២ ហើយដែលតារាស្រីរូបស្រស់ Bow Maylada ត្រូវបានអ្នកគាំទ្ររិះគន់នាងមិនសំចៃមាត់បែបនេះ ចាប់តាំងពីនាងបង្ហាញមុខគូស្នេហ៍ថ្មីរបស់នាងមក៕
ប្រភព៖ daradaily