Feng Shaofeng បង្ហាញខ្លួនទាំង Sad ចំពេលផ្ទុះពាក្យចចាមអារ៉ាមចង់ផ្សះផ្សានឹង Liying
នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ តារាសម្ដែងប្រុស Feng Shaofeng បានបង្ហាញខ្លួនជាសាធារណៈនៅឯអាកាសយានដ្ឋានសៀងហៃ ដោយសារតែកាលវិភាគការងាររបស់គាត់នៅទីនោះ។ តារាប្រុសរូបនេះ បានធ្វើដំណើរតែម្នាក់ឯងប៉ុណ្ណោះ ដោយគ្មានបុគ្គលិកណាម្នាក់ទៅជាមួយឡើយ។
នេះក៏ជាការបង្ហាញខ្លួនលើកដំបូងរបស់តារាសម្ដែងប្រុសត្រកូល Feng ផងដែរ ស្របពេលមានពាក្យចចាមអារ៉ាមថា លោកចង់ផ្សះផ្សាជាមួយនឹង Zhao Liying និង ចង់រៀបការវិញម្តងទៀត។
យ៉ាងណាមិញ បើតាមប្រភពចេញពី Sina បានចុះផ្សាយអំពីការបង្ហាញខ្លួននៅឯព្រលានយន្តហោះរបស់តារាប្រុសវ័យ ៤៣ ឆ្នាំរូបនេះ បានធ្វើឱ្យមហាជនភាគច្រើនមានការព្រួយបារម្ភចំពោះរូបលោក ពេលដែលបានឃើញសកម្មភាពដូចមនុស្សគ្មានវិញ្ញាណ ទឹកមុខសោកសៅ ក្រៀមក្រំក្នុងចិត្តហាក់ដូចជាកំពុងលាក់រឿងអ្វីមួយ។
ថ្វីដ្បិតថា លោកបានព្យាយាមបិទបាំងពីមុខមាត់ ប៉ុន្តែ Cbiz នៅតែអាចមើលដឹងថា លោកលែងជះភាពសង្ហាដូចពីមុនទៀតហើយ បង្កជាឱ្យមានភាពច្របូកច្របល់ ដោយសារតែក្រសែតភ្នែករបស់លោកបានបង្ហាញយ៉ាងច្បាស់។
មួយរយៈចុងក្រោយនេះ Feng Shaofeng លោកបានមានភាពស្ងប់ស្ងាត់មិនបានចូលរួមក្នុងកម្មវិធី ឬ ថតសម្ដែងអ្វីឡើយ។ ផ្ទុយទៅវិញ Zhao Liying បានបង្ហាញខ្លួនយ៉ាងសកម្ម និង មមាញឹកខ្លាំងក្នុងការងារសិល្បៈ កំពុងត្រៀមថតសម្ដែងក្នុងរឿងថ្មីមួយទៀត៕