ទីបំផុត! Due Arisara បង្ហើបគម្រោងរៀបការនឹងហាយសូរ Lee ហើយ ប៉ុន្តែពិធីមិនធ្វើនៅថៃទេ
កាលពីដើមឆ្នាំ ២០២២ តារាស្រី Due Arisara ហាក់ទទួលបានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយនាងត្រូវគូស្នេហ៍អ្នកជំនួញនាយ Sebastian Lee លុតជង្គង់សុំរៀបការអំឡុងពេលធ្វើដំណើរកម្សាន្តនៅឯឌូបៃ។
ក្រោយរង់ចាំអស់ជាង ១ ខែ ទីបំផុត Due បានបង្ហើបឱ្យដឹងថានាង កំពុងតែរៀបចំគម្រោងរៀបការជាមួយគូស្នេហ៍ហើយ ដោយពេលវេលាអាចនឹងបញ្ចេញឆាប់ៗនេះ។
យ៉ាងណាមិញ Due បានបន្ថែមថា ៖ «ពិធីរៀបការរបស់នាង គឺមិនធ្វើឡើងនៅថៃនោះទេ តែនឹងរៀបចំនៅក្រៅប្រទេសចំនួន ២ ដែលច្បាស់នោះគឺតៃវ៉ាន់ និង ប្រទេសមួយផ្សេងទៀត ដែលនាង និង គូស្នេហ៍ កំពុងសម្លឹងរកមើល។ មូលហេតុដែលមិនធ្វើឡើងនៅថៃ ព្រោះតែគូស្នេហ៍នាង លោក Sebastian គាត់មានគម្រោងរៀបការក្នុងក្តីស្រមៃគាត់រួចស្រច គាត់គិតទុកមុនរួចស្រេច ហេតុដូចនេះនាងក៏យល់ព្រមតាមការសម្រេចចិត្តរបស់គាត់ដូចគ្នា»៕