អភិជនមែន! សួស វីហ្សា ដើរផ្សារម្ដងជះលុយរាប់ពាន់ដុល្លារទិញអីវ៉ាន់ គ្រាន់តែប៊ុងគិតលុយចង់ ៣ ម៉ែត្រ
មហាជនអ្នកដែលនិយមតាមដានជីវិតឯកជនរបស់គូតារាប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី ប្រាកដជាបានដឹងមកហើយថា ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ កំពុងតែរស់នៅក្នុងជីវិតមួយបែបអភិជន បន្ទាប់ពីកាន់តែទទួលបានភាពជោគជ័យលើមុខជំនួញក្នុងដៃជាច្រើន ដែលតែងតែបង្ហាញនូវជីវិតយ៉ាងមានសុភមង្គលហាយសូរ ចាយលុយទិញឡានទំនើបៗ ទិញផ្ទះរាប់ម៉ឺនដុល្លារជាបន្តបន្ទាប់។
ដោយឡែកថ្មីៗនេះ ជីវិតគ្រួសារតារាអភិជនមួយគូនេះ កាន់តែធ្វើអ្នកគាំទ្រចាប់អារម្មណ៍ និងបើកភ្នែកធំៗ ក្រោយពីបានឃើញ អ្នកនាង សួស វីហ្សា កាន់តែបង្ហាញពីភាពហាយសូរ ដែលឃើញថាគ្រាន់តែដើរផ្សារម្ដងទិញឥវ៉ាន់ធម្មតាប្រើប្រាស់ប្រចាំថ្ងៃសោះ អ្នកនាង ចាយលុយរាប់ពាន់ដុល្លារឯណោះ ដែលប្រមូលទិញរបស់ប្រើប្រាស់យ៉ាងច្រើនសន្ធឹកដាក់ក្នុងផ្ទះ។
គ្រាន់ឃើញបែបនេះភ្លាម អ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកសិល្បៈជាច្រើន សម្ដែងនូវចិត្តសរសើរផង ចិត្តច្រណែនផង ចំពោះជីវិតដ៏ហាយសូររបស់ តារាស្រីរូបនេះ និងគ្រួសារ ព្រមទាំងជូនពរឱ្យអ្នកនាងកាន់តែទទួលភាពជោគជ័យក្នុងជីវិត និងមានសុភមង្គលក្នុងគ្រួសារថែមទៀត៕