ផ្ទុះការសង្ស័យ គូស្នេហ៍តារាថៃមួយគូនេះបែកគ្នា ក្រោយលេចនូវដំរួយនេះឡើង
សម្រាប់គូស្នេហ៍តារាស្រី Kao Supassara និង តារាប្រុសរូបសង្ហា Chao Chawalit ប្រិយមិត្តប្រាកដជាបានជ្រាបហើយថា អស់ជាង ២ ឆ្នាំទៅហើយដែលអ្នកទាំងពីរបានចាប់ដៃគ្នាសាងស្នេហ៍យ៉ាងផ្អែមល្ហែមផ្អើលអ្នកគាំទ្រនោះ។
ចាប់តាំងពីរស្នេហ៍មួយនេះត្រូវបានចង់ភ្ជាប់ជាចំណងមក អ្នកទាំងពីរហាក់មិនលាក់បាំងភ្នែកមហាជនឡើយពីសកម្មភាពស្នេហាដ៏ផ្អែមល្ហែមនាពេលកន្លងមក។ អ្វីដែលមហាជនអ្នកគាំទ្រកំពុងលើកជាប្រធានបទយកមកនិយាយនោះគឺ គ្រប់គ្នាបែរជាសង្ស័យថាបន្ទាប់ពីសាងស្នេហ៍រាប់ឆ្នាំ តើពេលនេះអ្នកទាំងពីរបានបែកគ្នាហើយឬយ៉ាងណា បន្ទាប់មួយរយៈចុងក្រោយនេះអ្នកទាំងពីរមិនមានបង្ហោះរូបគូទាល់តែសោះលើបណ្តាញសង្គម។
ជាក់ស្តែង សូម្បីតែនៅថ្ងៃ ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដែលត្រូវជាថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ ក៏មិនឃើញអ្នកទាំងពីរលេចមុខផ្អែមល្អែមដូចឆ្នាំមុនឡើយ ខណៈគូស្នេហ៍តារាផ្សេងទៀតលេចមុខផ្អែមល្ហែមស្ទើរផ្អើលអ្នកគាំទ្រហើយនោះ។
យ៉ាងណាមិញ ជុំវិញមន្ទឹលសង្ស័យមួយនេះ ក៏មិនអាចសន្មត ១០០% នោះដែរថា អ្នកទាំងពីរពិតជាបែកគ្នាមែន ដូច្នេះមានតែចាំស្តាប់ចេញពីមាត់របស់អ្នកទាំងពីរតែប៉ុណ្ណោះ៕
ប្រភព៖ khao2u