អីយ៉ូយ! សម្រស់ម្ដាយ ទេព បូព្រឹក្ស នៅក្មេងខ្ចីល្ហក់ មើលមួយភ្លែតសឹងច្រឡំថាបងប្អូន
ក្រៅពីទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ ជារឿយៗ តារាចម្រៀង ទេព បូព្រឹក្ស ក៏តែងត្រូវបានមហាជនអ្នកគាំទ្រលើកសរសើរពីទម្រង់មុខមាត់ សាច់ឈាមសភ្លឺថ្លា និង ភាពក្រមិចក្រមើមគួរឱ្យស្រឡាញ់របស់នាង ដែលធ្វើឱ្យមហាជនជាច្រើនចង់ដឹងថា ស្រីស្រស់រូបនេះកាត់ទៅលោកប៉ា ឬកាត់ទៅអ្នកម៉ាក់។
មន្ទិលសង្ស័យរបស់មហាជនហាក់លែងមានតទៅទៀតហើយ ដោយថ្មីៗនេះ ទេព បូព្រឹក្ស បានទម្លាយរូបថតអ្នកម៉ាក់ជាទីស្រឡាញ់របស់នាងជាច្រើនសន្លឹកនៅលើបណ្ដាញសង្គមក្នុងឱកាសថ្ងៃកំណើតរបស់គាត់ ដែលរូបថតនោះមានរូបតាំងពីម្ដាយនាងនៅក្មេងទើបរៀបការហើយថ្មីៗទៀតផង ហើយមើលទៅទម្រង់មុខ ទេព បូព្រឹក្ស គឺកាត់រកម្ដាយតែម្ដង។
ក្នុងនោះ ទេព បូព្រឹក្ស បានបន់ផ្សងយ៉ាងដូច្នេះថា ៖ «រីករាយថ្ងៃកំណើតម៉ាក់ សូមឱ្យម៉ាក់មានសុខភាពល្អ កូនសូមប្រាថ្នាកើតជាតិណា ណាសូមឱ្យកើតជាកូនម៉ាក់គ្រប់ៗជាតិ»។
ដោយឡែករឿងដែលមហាជនចាប់អារម្មណ៍ ម្ដាយរបស់តារាចម្រៀងស្រីរូបនេះ ហាក់នៅវ័យក្មេងនៅឡើយ ថែមទាំងមានសាច់ឈាមចាំស្អាតទោះបីជាមានកូនប្រុសស្រីធំទន្ទឹមនឹងខ្លួនអស់ហើយក៏ដោយ ពេលថតរូបទន្ទឹមនឹងកូនស្រី មើលទៅហាក់ដូចជាបងប្អូន៕