(វីដេអូ) Bo Vanda ត្រូវគេរិះគន់ថាចំៗយកលុយកូនស្រី និង ប្ដីទៅឡូយឆាយ ទិញឡានថ្មី
កាលពីពេលថ្មីៗ នេះអ្នកមេម៉ាយរូបស្រស់ Bo Vanda បានទិញឡានទំនើបមួយគ្រឿងសម្រាប់ជូនជាកាដូដល់ខ្លួនឯងដែលប្រឹងធ្វើការសន្សំលុយទម្រាំតែបាន។ ក្រោយពីបានរថយន្តថ្មីគេក៏ឃើញតារាស្រីរូបនេះបានចេញមកបង្ហោះក្នុងបណ្ដាញសង្គម Tik Tok របស់ខ្លួនដែលនាំឱ្យមហាជនកោតស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះការខិតខំរបស់នាង។
ទន្ទឹមនឹងពាក្យសរសើរក្នុងគេក៏ឃើញមានមហាជនខ្លះបានចូលទៅខមមិន និង រិះគន់ចំពោះតារាស្រីរូបនេះផងដែរ។ ដោយពួកគេបាននាំគ្នារិះគន់ថាតារាស្រី Bo Vanda បានយកលុយកូនស្រីដែលរកបាន និង ទ្រព្យស្វាមីដែលមានយកទៅសោយសុខសប្បាយឡូយឆាយ។
ជាមួយនឹងពាក្យរិះគន់ពិតជាធ្វើឱ្យតារាស្រី Bo ពិបាកទទួលយកយ៉ាងខ្លាំងដល់ថ្នាក់នាងបានចេញមុខបកស្រាយភ្លាមៗ។ តាមរយៈបទសម្ភាសក្នុងសារព័ត៌មាន Kaosod តារាស្រី Bo បានទម្លាយថា សម្រាប់លុយដែលនាងទិញរថយន្តថ្មីនេះ គឺជាលុយដែលនាងបានមកពីកម្លាំងញើសឈាមនាងផ្ទាល់ វាកើតចេញពីការសន្សំមួយកាក់មួយសេនរបស់នាង ពុំមែនជាលុយកូនស្រីនាងឡើយ។
តាមរយៈបទសម្ភាស Bo ក៏បានបន្តថា អ្នកខ្លះដៀលនាងចុះបើមិនយកលុយប្ដី ឬ លុយកូនស្រី តើបានលុយមកពីណាដើម្បីទិញរបស់? ត្រង់នេះ Bo បានទម្លាយថា រាល់លុយដែលនាងប្រើប្រាស់វាគឺជាលុយរបស់នាង ព្រោះនាងក៏ជាអ្នករកស៊ីម្នាក់ផងដែរ ពោលគឺនាងបានក្លាយជាអ្នកជំនួញមករយៈពេល ៥ ឆ្នាំហើយ។
លើសពីនោះតារាស្រី Bo បានបញ្ជាក់ថា សូមកុំបារម្ភចំពោះលុយកាក់របស់កូនស្រីនាង គឺនាងនឹងមិនឱ្យបាត់មួយបាតឡើយ គឺនៅគ្រប់ទាំងអស់ ហើយលុយកាក់ចំណែកប្ដីរបស់នាងក៏នៅទាំងអស់ដែរ ហើយនាងក៏ចង់ប្រាប់ថា រាល់ជំនួញ ប្រាក់កាសដែលជាចំណែកនាងក៏នាងមិនយកទៅណាដូចគ្នា គឺនាងទុកសម្រាប់កូននេះឯង ដូចនេះសូមអ្នកដែលរិះគន់នាងមេត្តាពិចារណា និង បញ្ឈប់ការនិយាយបែបនេះមកកាន់នាងទៀត៕