(វីដេអូ) អ្នកគាំទ្រសែនអាណិត! ស្ថានភាព អៀង ចេនឡា លែងដឹងអី រវើរវាយនិយាយផងច្រៀងផង
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ ពិធីករ សុខ រ៉ាស៊ី បង្ហោះសារផ្ដល់ដំណឹងពីបងប្រុសបង្កើតរបស់លោកគឺ លោក អៀង ចេនឡា កំពុងធ្លាក់ខ្លួនឈឺម្ដងទៀត ហាក់មានសភាពធ្ងន់ធ្ងរខ្លាំង ជាជំងឺរលាកស្រោមខួរក្បាល ដែលពេលនេះលោកកំពុងសម្រាកព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលមានអាការនិយាយរវើរវាយលែងដឹងអ្វីហើយ។
ក្រោយទទួលបានដំណឹងនេះ និង ឃើញពីសភាពជំងឺរបស់ តារាប្រុស អៀង ចេនឡា បែបនេះហើយ ធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន ពិតជាមានការភ្ញាក់ផ្អើលស្លុតចិត្តជាខ្លាំង បានសម្ដែងនូវការព្រួយបារម្ភអាណិតខ្លោចចិត្តចំពោះលោក ព្រមទាំងបានខមមិនសួរសុខទុក្ខលោក និង សារជូនពរឱ្យលោកបានឆាប់ធូរស្បើយពីជំងឺវិញជាបន្តបន្ទាប់ផងដែរ។
ដោយឡែកមកដល់ល្ងាចថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នេះ លោក សុខ រ៉ាស៊ី ក៏បានបង្ហោះវីដេអូជូនដំណឹងជាថ្មីពីស្ថានភាពជំងឺរបស់ លោក អៀង ចេនឡា ដែលឃើញថា អាការជំងឺរបស់លោក កាន់តែមានសភាពវង្វេងរវើរវាយធ្ងន់ធ្ងរទៅៗ និយាយផង ច្រៀងផង ឃើញហើយធ្វើឱ្យបងប្អូន សាច់ញាតិ ក៏ដូចជាមហាជន កាន់តែអាណិតស្រណោះចំពោះលោកខ្លាំង។
សូមទស្សនាវីដេអូខាងក្រោម៖