មិនធម្មតា! កូនមិនទាន់ធំដឹងក្ដីផង Kan ស្រាប់តែធ្វើរឿងមួយនេះទុកឱ្យកូនរួចស្រេចទៅហើយ
តារាប្រុស Kan Kanthavorn គឺជាមេគ្រួសារដ៏ល្អមួយរូបដែលតែងបានគិតគូរមើលថែគ្រួសាររបស់ខ្លួនយ៉ាងយកចិត្តទុកដាក់បំផុត។ ពីមួយថ្ងៃទៅមួយថ្ងៃតារាប្រុស Kan ធ្វើការរកលុយស្ទើរតែគ្មានថ្ងៃសម្រាកឡើយ។ យ៉ាងណា បើទោះបីជារវល់ខ្លាំងស្ទើរតែដកឃ្លាមិនរួចក៏ពិតមែន តែតារាប្រុស Kan ហាក់មិនភ្លេចខ្វាយខ្វល់ពីគ្រួសារឡើយ។
រៀបការមកជាច្រើនឆ្នាំ ថ្មីៗនេះតារាប្រុស Kan ក៏ទើបតែបានកូនប្រុសបណ្ដូលចិត្តមួយដែលនាំឱ្យគ្រួសារតារាមួយនេះមានសេចក្ដីសុខទ្វេដង។ សម្រាប់លោក Kan ពិតជាឪពុកល្អ ប្ដីល្អណាស់ មិនថារវល់កម្រិតណាទេឱ្យតែឆ្លៀតបានលោកតែងជួយប្រពន្ធមើលថែកូនរហូត។
មិនត្រឹមប៉ុណ្ណោះ ខណៈនេះកូនប្រុសរបស់ខ្លួនទើបតែមានអាយុ ១០ ខែ មិនទាន់នឹងចេះដើរស្រួលបួលផងស្រាប់តែ Kan បានទិញដីខាងក្រោយផ្ទះបន្ថែមប្រមាណជា ៨០ ម៉ែត្រទៀត ដើម្បីធ្វើទីលានសម្រាប់ឱ្យកូនប្រុសរបស់ខ្លួនលែងបាល់បាត់ទៅហើយ។
ដោយពេលនេះ Kan កំពុងតែឱ្យកម្មករសាងសង់នូវទីលាននោះ ហើយមហាជនក៏ទន្ទឹងរង់ចាំមើលដែរថាតើទីលានបាល់នោះនឹងស្រស់ស្អាតកម្រិតណា ព្រោះនេះជាការតាំងចិត្តរបស់ Kan។
អាចនិយាយបានថា មហាជនតែងស្ងើចចំពោះតារារូបនេះខ្លាំងណាស់ ដោយហេតុថា Kan ហាក់សកម្មការងារច្រើន ដើម្បីតែគ្រួសារ និង កូន តារាប្រុសរូបនេះប្រឹងមិនដាក់ដៃឡើយរហូតមានទ្រព្យសម្បត្តិច្រើនរាប់មិនអស់៕