ឃើញមិត្តសិល្បៈស្វីតនៅថ្ងៃ ១៤ កុម្ភៈពេក មានអី Bie Sukrit ស្រាប់តែពោលពាក្យនេះឡើង
Bie Sukrit ជាតារាសម្តែងប្រុសម្នាក់ដែលដក់ជាប់ក្នុងដួងចិត្តមហាជនអ្នកគាំទ្រស្ទើរតែមិនរលប់ឡើយ បើទោះបីជាពេលនេះលោកបានឃ្លាតឆ្ងាយពីសិល្បៈហើយក៏ដោយ។ បើងាកទៅមើលពីជីវិតឯកជនរបស់តារាប្រុសរូបនេះវិញ ទោះពេលនេះលោកមានវ័យ ៣៦ ឆ្នាំហើយក៏ដោយ តែលោកហាក់មិនទាន់មានមិត្តស្រីនឹងគេនោះទេ ខណៈដែលមិត្តៗការមានស្វាមីមានកូនអស់ហើយនោះ។
ដោយឡែក អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ ដែលត្រូវជាថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ តារាប្រុស Bie Sukrit បានពោលពាក្យមួយនេះឡើង ថា ៖ «រីករាយថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ អ្នកណា Single លើកដៃឡើង» ខណៈពេលដែលលោកបានឃើញមិត្តៗសិល្បៈជាច្រើនកំពុងតែផ្អែមល្ហែមនោះ។
យ៉ាងណាមិញ ក្រោយលោកបង្ហោះសារបែបនេះភ្លែត មានស្រីៗមិនតិចនាក់នោះដែលជ្រួលជ្រើម ខណៈឃើញលោកនៅទំនេរ ហើយម្នាក់ៗចង់ចូលទៅស្អំបេះដូងលោកព្រោងព្រាតផងដែរ៕
ប្រភព៖ Nineentertain