(វីដេអូ) ទម្លាយមូលហេតុពិត ដែល អាន វិសាល ម្ចាច់បទ «ទឹកភ្នែកខ្ទើយ» សម្រេចចិត្តឈប់ពីសិល្បៈ
គួររំឭកថា លោក អាន វិសាល គឺជាតារាចម្រៀងបោះជំហានដំបូងក្នុងផលិតកម្ម CB ដោយកាលនោះ បទចម្រៀងល្បីៗរបស់លោកជាច្រើនមានការគាំទ្រ ជាពិសេសគឺបទ «ទឹកភ្នែកខ្ទើយ»។ លើសពីនោះ ក្រោយផលិតកម្ម CB បានបិទ លោកក៏បានក្លាយទៅជាតារាចម្រៀងប្រចាំផលិតកម្មថ្មីផងដែរ។
ក្រោយពីឈានជើងចូលផលិកម្មថ្មីមិនយូរប៉ុន្មាន តារាចម្រៀង អាន វិសាល ក៏បានផ្អាកក្នុងការចេញបទចម្រៀងថ្មី និង ពុំសូវបានបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍។ បើ គិតមកដល់ពេលនេះ រយៈពេលជាច្រើនឆ្នាំមកហើយដែល លោក ស្ងាត់ពីសិល្បៈ ប៉ុន្តែគេក៏ចាំបានថាកាលពីអំឡុងឆ្នាំ ២០១៨ លោកធ្លាប់បានឡើងច្រៀងលើឆាកតន្ត្រីម្តងម្កាល តែក្រោយមកក៏បាត់ឈឹងតែម្តង។
ដោយឡែកស្រាប់តែថ្មីៗនេះ ក៏បានឃើញវីដេអូកិច្ចសម្ភាសមួយរបស់អតីតតារាចម្រៀងល្បីឈ្មោះរូបនេះ កំពុងចែកចាយលើបណ្ដាញសង្គម ដែលនិយាយរៀបរាប់ពីខ្សែជីវិតពិតរបស់លោក ទាំងមុនចូលសិល្បៈ ការតស៊ូក្នុងវិស័យសិល្បៈ ព្រមទាំងស្ថានភាពជីវិតពិតក្រោយចាកចេញពីសិល្បៈផងដែរ។
ក្នុងនោះដែរ អតីតតារាចម្រៀងប្រុស អាន វិសាល ក៏បានធ្វើការទម្លាយនូវរឿងរ៉ាវរបស់លោក ដែលបានជួបប្រទះក្នុងវិស័យសិល្បៈរហូតសម្រេចចិត្តដើរចេញក្នុងវិស័យនេះជាង ១០ ឆ្នាំកន្លងទៅ ឱ្យដឹងថា ព្រោះតែពេលនោះ ក្រោយចេញពីផលិតកម្ម CB ព្រោះតែផលិតកម្មបានបិទ លោកក៏បានចូលក្នុងផលិតកម្មថ្មី ប៉ុន្តែដោយសារបានជួបនឹងបញ្ហាខ្លះ ត្រូវគេទុកចោលរហូតលោកដាច់ចិត្តឈប់ពីសិល្បៈពេលនោះតែម្ដង៕