មិននឹកស្មាន ខេមរៈ សិរីមន្ត មានសម្ពន្ធភាពពិសេសនេះ នឹងអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់
បើនិយាយពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយនូវភាពល្បីល្បាញរបស់លោក ជាមួយនឹងស្នាដៃ ក៏ដូចជាសមិទ្ធផលជាច្រើនដែលអភិបាលស្រុកវ័យក្មេងមួយរូបនេះ បន្សល់ទុកនៅក្នុងទឹកដីស្រុកបន្ទាយស្រី។
ជាមួយនឹងការបំពេញតួនាទី និង បង្កើតស្នាដៃយ៉ាងល្អជាច្រើន បានធ្វើឱ្យអភិបាលស្រុកវ័យក្មេង ទទួលបានការស្រឡាញ់ពេញចិត្តពីប្រជាជនអ្នកសៀមរាបខ្លាំង និង ជាប់ឈ្មោះជាអភិបាលស្រុកគំរូ។
ដោយឡែកថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យសិល្បៈមានការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់នោះ ក្រោយពីបានឃើញកំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរិមន្ត បង្ហោះសារបង្ហាញពីសម្ពន្ធភាពរវាងលោក និង អភិបាលស្រុកវ័យក្មេងដ៏ល្បីរូបនេះ ដែលបានឱ្យដឹងថា អ្នកទាំងពីរ ជាមិត្តនឹងគ្នាយូរឆ្នាំមកហើយ។
នេះបើតាមការរៀបរាប់របស់ លោក ខេមរៈ សិរីមន្ត លើបណ្ដាញសង្គមថា ៖ «ជាមិត្តនឹងគ្នាជិត 20 ឆ្នាំ តែមិនសូវបានជួបគ្នាទេ ព្រោះរវល់រៀងខ្លួន តែចិត្តវិញនឹករឭកគ្នាខ្លាំងណាស់ លោកអភិបាលមិត្តរបស់ខ្ញុំម្នាក់នេះ ចំណេះដឹងក៏ខ្ពស់ សីលធម៌ក៏ល្អទៀតពិបាករកបានណាស់»៕